«យើង​នាំ​គ្នារត់​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ២០២៣» គឺជា​ពាក្យ​ស្លោក​ថ្មី សម្រាប់​ផ្សព្វផ្សាយ​ក្នុង​ទិវារត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ភ្នំពេញ​ឆ្នាំនេះ

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញពាក្យ ស្លោកថ្មី ដែលត្រៀមផ្សព្វផ្សាយក្នុងទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ ដែលគ្រោង រៀបចំនាថ្ងៃទី១៦ ខែមិថុនាខាងមុខហើយ ដោយប្រសិទ្ធនាមថា «យើងនាំគ្នារត់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣»។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារហ៊ីម៉ាវីរីកាលពីព្រឹក មិញថា ពាក្យស្លោក «យើងនាំគ្នារត់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣» គឺជាការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងចូលរួមលេងកីឡាកាន់តែច្រើន គ្រាដែលកម្ពុជា កំពុង ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូង នាឆ្នាំ២០២៣។

ចំពោះទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ វិញ ពេលនេះមានអ្នកចុះឈ្មោះចូលរួម ជាង ២,០០០នាក់ហើយ ដែលមកពី ២១ប្រទេសលើពិភពលោក ក្នុងនោះមានប្រជាជនជប៉ុនចុះឈ្មោះច្រើនជាង គេ បន្ទាប់មកគឺមានឥណ្ឌូនេស៊ី និងចិន។ ដោយហេតុនេះ លោក វ៉ាត់ ចំរើន បានអំពាវនាវទាំងភ្ញៀវជាតិ និងអន្ដរ ជាតិ រួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដើម្បីបំផុសការលេងកីឡា និងរួមគ្នាផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ដោយឡែកទីតាំងទទួលចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ គឺមាននៅទីស្នាក់ការ NOCC និងទីស្នាក់ការក្រុមហ៊ុន Cambdodia Events Organizer។ ម្យ៉ាងគណៈកម្មការ ក៏បានរៀបចំកន្លែងទទួល ពាក្យតាមក្រុមហ៊ុនដៃឧបសគ្គជាច្រើន ដើម្បីផ្ដល់ភាពងាយស្រួលដល់ការចុះឈ្មោះរបស់ភ្ញៀវជាតិ និងអន្ដរជាតិ ទៀតផង។ គណៈកម្មការរៀបចំរំពឹងថា អ្នកចូលរួមឆ្នាំនេះអាចនឹងកើនឡើងដល់ជាង ៥,០០០នាក់ ឬអាចកើនពី ១០% ទៅ ២០% ឯណោះ។

ចំពោះគោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិនេះ ទី១-ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុង សេរីភាព និងសេចក្តីថ្លៃថ្នូ។ ទី២-ដើម្បីផ្សព្វផ្សាយដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ទី២-ផ្សព្វ ផ្សាយអំពីទីក្រុងស្អាត និងទី៤-គឺរត់ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើម។ ចំពោះវិញ្ញាសា ត្រូវរត់ រួមមានរត់លើចម្ងាយផ្លូវ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម