គោលជំហរចិន៖ «បើអាមេរិកចង់ចរចាយើងនឹងចរចា តែបើអាមេរិកចង់បង្កសង្គ្រាម នោះយើងនឹងប្រយុទ្ធឲ្យដល់ទីបំផុត»

(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍រដ្ឋចិន CCTV បានប្រកាសជាថ្មីពីគោលជំហររបស់ទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងសង្រ្គាម ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈប្រទេសទាំងទើបតែដំឡើងពន្ធតម្លៃរាប់ពាន់លានដុល្លារ ដាក់គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងកម្មវិធីផ្សាយរបស់ខ្លួនក្នុងសប្ដាហ៍នេះ CCTV បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជុំវិញសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក ចិនបានបង្ហាញគោលជំហរយ៉ាងច្បាស់ នោះគឺយើងមិនចង់ធ្វើសង្រ្គាមនេះទេ ប៉ុន្តែ យើងក៏មិនខ្លាចនឹងធ្វើសង្រ្គាមនេះដែរ... ពោលគឺបើអ្នកចង់ចរចាយើងនឹងចរចា ហើយបើអ្នកចង់ធ្វើសង្រ្គាម យើងនឹងប្រយុទ្ធរហូតដល់ទីបំផុត»។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុននេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើផលិតផល​នាំចូលពីចិនមានតម្លៃ ២០០ពាន់លានដុល្លារ ហើយជាការសងសឹក ទីក្រុងប៉េកាំងក៏បានប្រកាសដំឡើងពន្ធមានតម្លៃ ៦០ពាន់លានដុល្លារលើផលិតផល អាមេរិកវិញផងដែរ។ រីឯប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា នឹងជជែកពីរឿងនេះជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាឱកាសដែលមេដឹកនាំទាំងពីររូប ចូលរួមកិច្ចប្រជុំកំពូលមហាអំណាចសេដ្ឋកិច្ច G20 ក្នុងប្រទេសជប៉ុននាពេលឆាប់ៗខាងមុខនេះ៕







Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !