សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាគូព្រេងមិនព្រាត់

(ភ្នំពេញ)៖ ខណៈដែលដើរហាត់ប្រាណ រួមទាំងមើលផលដំណាំនៅបរិវេណភូមិគ្រឹះរបស់សម្តេច នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយចៃដន្យនៅក្នុងចំការពោត។

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់រំលឹកថា «ក្នុងចម្រៀង ពាមកោះស្នាវាចាប្រុសស្នេហ៍ មានឃ្លាមួយសសេរថា "ចំការដីដុះកាលប្រុសពីក្មេង អូនធ្លាប់ចូលលេងជួយកាច់ពោតបង» ។ ថ្ងៃនេះខ្ញុំដើរហាត់ប្រាណជាមួយនឹង ការមើលផលដំណាំ ក៏បានជួបភរិយាខ្ញុំដើរហាត់ប្រាណ នៅចំការពោតទៀត។ នេះពិតជា គូរព្រេងមិនព្រាត់មែន។ សុំជូនរូបថតមួយចំនួន ដែលទើបថតមុននេះបន្តិច ដើម្បីយល់ពីជីវិតនៃគ្រួសារខ្ញុំ»។

សូមបញ្ជាក់ថា ប៉ុន្មានសប្តាហ៍មកនេះ សម្តេចតេជោ ហ៊ុន សែន ហាក់បានប្តូរអំពីការរត់ហាត់ប្រាណដោយម៉ាស៊ីន មកជាការហាត់ប្រាណបែបធម្មជាតិវិញ ដោយបានដើរមើលផលដំណាំដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដាំនៅបរិវេណភូមិគ្រឹះ៕



































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម