ព្រឹកថ្ងៃនេះចៅក្រមស៊ើបសួរ បន្តចាត់ការលើមន្រ្តីនគរបាល ឌួង ណាគ្រី ក្រោយពីព្រះរាជអាជ្ញាចោទប្រកាន់ចំនួនពីបទល្មើស «ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌលោកវរសេនីយ៍ទោ ឌួង ណាគ្រី ដែលបាញ់ប៉ងសម្លាប់ ២នាក់ប្តីប្រពន្ធ នាំឲ្យកក្រើកពេញបណ្តាញសង្គម Facebook នោះ ត្រូវបានបញ្ជូនដល់ចៅក្រមស៊ើបសួរហើយ បន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក រៀល សុភិន បានសម្រេចចោទប្រកាន់ចំនួន២បទល្មើស «ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត»។

កាលពីម្សិលមិញ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានថ្លែងប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត»។

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម