ភោជនីយដ្ឋាន​មួយ​នៅ​ឥណ្ឌា ប្រើ​មនុស្សយន្ត​ដើម្បី​បម្រើ​ភ្ញៀវ

(ឥណ្ឌា)៖ ជាទូទៅមិនថានៅប្រទេសណានោះទេ រាល់ភោជ្ជនីយដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ គឺមានសេវាបម្រើដោយមនុស្សផ្ទាល់តែម្តង ដើម្បីទំនាក់ទំនងជាមួយភ្ញៀវ។ តែអ្វីដែលប្លែក និងចាប់អារម្មណ៍ គឺមានភោជនីយដ្ឋានមួយនៅឥណ្ឌា ត្រូវបានគេដឹងថាបានប្រើប្រាស់មនុស្សយន្ត ជំនួសឲ្យមនុស្ស ក្នុងការបម្រើភ្ញៀវ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅភោជនីយដ្ឋានមួយស្ថិតនៅភាគខាងត្បូងទីក្រុង Chennai ប្រទេសឥណ្ឌា បានប្រើប្រាស់ Robots ឬហៅថា មនុស្សយន្ត ដើម្បីបម្រើភ្ញៀវ ដូចជាការលើកម្ហូបជាដើម។ ក្រៅពីចំណុចពិសេសនេះ បើងាកមកតម្លៃវិញ គឺត្រូវបានគេដឹងថាមនុស្សយន្តនីមួយៗ មានតម្លៃរហូតដល់ទៅ ៧,០០០ ដុល្លារអាមេរិកឯណោះ ព្រោះវាមានសមត្ថភាពអាចទំនាក់ទំនង ទទួលរាក់ទាក់ភ្ញៀវ និងប្រើប្រាស់ភាសាអង់គ្លេស និង ភាសាតាម៉ាលបានយ៉ាងល្អ ។

គួរជម្រាប់ថា អ្នកបម្រើដែលជាមនុស្សយន្ត បានទទួលការកម្ម៉ង់ពីភ្ញៀវ និងលើកម្ហូបមកជូនភ្ញៀវដល់តុបានយ៉ាងរលូន ខណៈសកម្មភាពទាំងនេះ គឺបានទទួលការហ្វឹកហាត់ដោយបុគ្គិលនៅភោជនីយដ្ឋាន៕





Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !