ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងនាវាដឹកយន្តហោះចម្បាំងទៅមជ្ឈិបូព៌ា គឺដើម្បីទប់ទល់អ៊ីរ៉ង់, នេះបើតាមក្រសួងការពារជាតិអាមេរិក
(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកស្តីទីលោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) បាននិយាយថា ការចល័តនាវាដឹកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា គឺដើម្បីទប់ទល់ជាមួយការគំរាមកំហែងរបស់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការ ដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។
តាមរយៈការបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter លោក Shanahan បានបញ្ជាក់ដូច្នេះថា ការចល័តកងនាវាដឹកយន្តហោះចម្បាំង និងក្បួនយន្តហោះទម្លាក់គ្រាប់បែកនេះ ទៅកាន់តំបន់ធ្វើប្រតិបត្តិការរបស់ ទីបញ្ជាការយោធាអាមេរិកប្រចាំនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺជាការដាក់ពង្រាយសព្វាវុធ ដើម្បីឆ្លើយតបចំពោះការគំរាមកំហែងពីសំណាក់ប្រទេសអ៊ីរ៉ង់។ លោក Shanahan ក៏បានព្រមានឲ្យទីក្រុងតេហេរ៉ង់ បញ្ឈប់រាល់សកម្មភាពបង្កហេតុទាំងឡាយផងដែរ។
គួរជម្រាបថា បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិក ការលេចឡើងជាថ្មីនៃការគំរាមកំហែងរបស់អ៊ីរ៉ង់ មកលើកងទ័ពអាមេរិកនៅប្រទេសអ៊ីរ៉ាក់ គឺជាមូលហេតុនៅពីក្រោយការបញ្ជូនកងនាវាដឹកយន្តហោះចម្បាំង និងក្បួនយន្តហោះទម្លាក់គ្រាប់បែក ទៅកាន់ឈូងសមុទ្រពែក៕

Comments