អាមេរិក៖ ផ្ទុះករណីបាញ់ប្រហារនៅសាលារៀនមួយកន្លែង បណ្តាលឲ្យសិស្សម្នាក់ស្លាប់និង៧នាក់របួស

(ឡូសអាន់ជែលឡែស)៖ សិស្សប្រុសវ័យ១៨ឆ្នាំម្នាក់បានបាត់បង់ជិវិត និង០៧នាក់ទៀតបានទទួលរងរបួស នៅក្នុងករណីបាញ់ ប្រហារ មួយ ដែលបានកើតឡើងនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នៅសាលារៀនមួយកន្លែង ក្នុងទីក្រុង Denver នៃរដ្ឋ Colorado ភាគខាងលិចសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរក្នុងតំបន់កើតហេតុ ជនសង្ស័យចំនួន០២នាក់ បានដើរចូលក្នុងសាលារៀនខាងលើ ហើយបានធ្វើសកម្មភាពបាញ់ ប្រហារទៅលើសិស្សសាលានោះ នៅទីតាំង០២កន្លែងផ្សេងគ្នា។ យ៉ាងណាមិញ ជនសង្ស័យទាំង០២នាក់ ក៏ត្រូវកម្លាំងប៉ូលិសឃាត់ ខ្លួនបាន នៅពេលដែលសមត្ថកិច្ចអាមេរិក បានរួសរាន់មកដល់កន្លែងកើតហេតុទាន់ពេលវេលា។
គួរជម្រាបថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញកាំភ្លើងខ្លីមួយដើម ប៉ុន្តែមិនទាន់ដឹងច្បាស់ថាពីចេតនានៅពីក្រោយសកម្មភាព របស់ ក្រុមជនសង្ស័យ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម