ដែនជម្រកសត្វព្រៃស្រែពក ប្រើឧបករណ៍ស្រូបយកទឹកសន្សើមទុកប្រើប្រាស់

(មណ្ឌលគិរី)៖ ដែនជម្រកសត្វព្រៃស្រែពក ដែលសម្បូរណ៍ទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះ ព្រមទាំងផូស៊ីលផងនោះ នៅពេលថ្មីៗនេះ បានបំពាក់ឧបករណ៍សម្រាប់ស្រូបយកទឹកសន្សើម ស្ដុកទឹកសម្រាប់ប្រើប្រាស់។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា នេះជាឧបករណ៍ថ្មីសន្លាងមួយទៀតដែលជាបច្ចេកវិទ្យាថ្មីដើម្បីស្រូបយកសំណើមជាតិទឹកពីបរិយាកាស ទុកសម្រាប់ឲ្យមន្ត្រីឧទ្យានុរក្សប្រើប្រាស់។

លោកប្រធានមន្ទីរបញ្ជាក់ថា ឧបករណ៍នេះអាចស្រូបយកទឹកសន្សើមពីបរិយាកាសបានប្រមាណជា ២០លីត្រក្នុង១ថ្ងៃ។

លោកបញ្ជាក់ថា ឧបករណ៍នេះ គឺជាការឧបត្ថម្ភគាំទ្រពីសំណាក់អង្គការ WWF ដែលជាអង្គការដៃគូ ហើយការស្រូបយកជាតិទឹកពីបរិយាកាស ឬទឹកសន្សើមនេះ គឺអ្នកជំនាញដែលរៀបចំដំឡើងបាននិងកំពុងយកទឹកដែលស្រូបយកបានទៅវិភាគសិន ដោយមិនទាន់អនុញ្ញាតឲ្យប្រើប្រាស់ឡើយ។

ទន្ទឹមគ្នានេះ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសហការជាមួយអង្គការដៃគូ WWF ត្រៀមដឹកទឹកដោយប្រើស៊ីទែន យកទៅបង្ហូរចូលទៅក្នុងថ្លុកត្រពាំងទឹកច្រប់មួយចំនួននៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃស្រែពក ដែលជាទីដែលសត្វព្រៃចូលចិត្តមកផឹកជាប្រចាំផងដែរ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម