មិនមែនសម័យអាណានិគមអាមេរិក! អាល្លឺម៉ង់រិះគន់សហរដ្ឋអាមេរិក ចំពោះការគំរាមដាក់ទណ្ឌកម្មរឿងរកស៊ីជាមួយរុស្ស៊ី

(អាល្លឺម៉ង់)៖ សមាជិកសភាអាល្លឺម៉ង់ លោក Klaus Erns បានរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកសម្រាប់ ការគំរាមដាក់ទណ្ឌកម្មលើបណ្ដាក្រុមហ៊ុនអឺរ៉ុបទាំងឡាយណាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីដោយអះអាងថា បច្ចុប្បន្នមិនមែនជាសម័យអាណានិគមអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

លោក Klaus Erns ដែលជាប្រធានគណកម្មាធិការទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងថាមពលនៃសភាអាល្លឺម៉ង់ ធ្វើការ កត់សម្គាល់បែបនេះបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz និងលោកស្រី Jeanne Shaheen ធ្វើ បទបង្ហាញពីសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មលើបណ្ដាក្រុមហ៊ុនអឺរ៉ុប ដែលចូលរួមក្នុងគម្រោងកសាងបំពង់ឧស្ម័ន ជាមួយរុស្ស៊ី ជាពិសេសគឺគម្រោងបំពង់ឧស្ម័ន Nord Stream 2 ដែលមានទីក្រុងប៊ែរឡាំងចូលរួមតែម្ដង។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ លោក Klaus បានលើកឡើងដូច្នេះថា៖«ការគំរាមរបស់សហរដ្ឋអាមេរិកគឺជា រឿងមិនអាចទទួលយកបាន ព្រោះវាមើលទៅហាក់ដូចជាយើងកំពុងស្ថិតនៅក្រោមអាណានិគមអាមេរិក»។

គួរជម្រាបថា កាលពីដើមខែឧសភា កន្លងទៅ អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់ លោក Richard Grenell បានផ្ញើលិខិតមួយដល់បណ្ដាក្រុមហ៊ុនមួយចំនួន ដែលចូលរួមក្នុងគម្រោង Nord Stream 2 របស់រុស្ស៊ីថាពួកគេ អាចនឹងប្រឈមមុខជាប់ទណ្ឌកម្មអាមេរិក បើមិនព្រមដកខ្លួនចេញពីគម្រោងនេះទេនោះ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម