រុស្ស៊ី និងចិនក្លាយជាប្រទេសដែលទិញមាសច្រើនបំផុត នៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០១៩

(ម៉ូស្គូ)៖ សម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០១៩ រុស្ស៊ី និងចិនបានជាប់ឈ្មោះជាប្រទេស ដែលបានទិញមាសច្រើនជាងគេបំផុតនៅលើពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។

យោងតាមស្ថិតិនៅក្នុងរបាយការណ៍ថ្មីមួយ របស់ក្រុមហ៊ុនឧស្សហកម្មមាសអន្តរជាតិ WGC បានបង្ហាញថា ក្នុងអំឡុងត្រីមាសទី ១ នៃឆ្នាំ២០១៩នេះ ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បានទិញចូលមាសក្នុងកម្រិតច្រើនជាងគេបង្អស់ ធៀបនឹងប្រទេសដទៃទៀតនៅជុំវិញពិភពលោក គឺដល់ទៅ ៥៥.៣តោន ដែលធ្វើឲ្យទ្រព្យមាសបម្រុងសរុបរបស់រុស្ស៊ីកើនដល់ ២,១៦៨.៣តោន។ រីឯលេខពីរ គឺប្រទេសចិនជាមួយការទិញប្រមាណ ៣៣តោន ក្នុងអំឡុងពេលដូចគ្នា។

គួរជម្រាបថា កាលពីឆ្នាំ២០១៦ រុស្ស៊ីជាលើកដំបូងបានក្លាយជាអ្នកទិញមាស នាំមុខគេលើលោក។ ដោយឡែកសម្រាប់ប្រទេសដែលស្តុកទុកមានច្រើនបំផុតវិញនោះ គឺសហរដ្ឋអាមេរិកជាប់លេខ ១ ស្មើនឹង ៨.៤១ពាន់តោន, អាល្លឺម៉ង់លេខ ២ ស្មើនឹង ៣.៤៨ពាន់តោន, អ៊ីតាលីលេខ ៣ ស្មើនឹង ២.៥៣ពាន់តោន, បារាំងលេខ ៤ ស្មើនឹង ២.៥២ពាន់តោន, និងប្រទេសរុស្ស៊ីជាប់លេខ ៥ ស្មើនឹង ២.២ពាន់តោន ខណៈប្រទេសចិនវិញឈរនៅលេខ ៦ ស្មើនឹង ១.៩ពាន់តោន។ នេះបើគិតពីទិន្នន័យនៅខែធ្នូ ឆ្នាំ២០១៨៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម