ផ្ទុះគ្រាប់បែកក្បែរវិហារមួយនៅប៉ាគីស្ថាន បណ្តាលឲ្យមនុស្សស្លាប់៩នាក់ និងរបួស២៤នាក់

(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថាននៅថ្ងៃពុធនេះបានឱ្យដឹងថា មនុស្សសរុប ០៩នាក់បានស្លាប់ និង ២៤នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារដោយផ្ទុះគ្រាប់បែក នៅក្បែរវិហារ ដាតា ដារបារ (Data Darbar) ស្ថិតនៅក្នុងទីក្រុងឡាហ័រ (Lahore)។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
ការវាយប្រហារខាងលើបានកើតឡើង នៅចំពេលមនុស្សរាប់រយនាក់កំពុងស្ថិតនៅក្នុង និងនៅខាងក្រៅវិហារ Data Darbar។ ប៉ុន្តែប៉ូលិសប៉ាគីស្ថានអះអាងថា ការវាយប្រហារនេះ ទំនងជាមានគោលដៅចម្បងលើមន្ត្រីប៉ូលិស ដ្បិតក្រុមជនវាយប្រហារបានធ្វើសកម្មភាពរបស់ពួកគេ នៅពេលដែលជនស៊ីវិលចេញឆ្ងាយពីមន្ត្រីប៉ូលិស។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរប៉ាគីស្ថានមនុស្ស ០៨នាក់ ក្នុងចំណោមមនុស្ស ២៤នាក់គឺរងរបួសធ្ងន់ធ្ងរ ចំណែកឯពួកសកម្មប្រយុទ្ធមួយក្រុមឈ្មោះ ហ៊ីសបាល អាហរ៉ារ (Hizbul Ahrar) ដែលតាំងខ្លួនឯងថា ជាសាខាក្រុមតាលីបង់អាហ្វហ្គានីស្ថាន នៅលើទឹកដីប៉ាគីស្ថាននោះ បានចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម