លោក ដូណាល់ ត្រាំ ជំទាស់ចេតនានៃបក្សប្រជាធិបតេយ្យ ដែលចង់ឲ្យលោករដ្ឋអាជ្ញាធរពិសេស ចូលស្រាយបំភ្លឺក្នុងសភា
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញមុខជំទាស់ចំពោះ ចេតនាដែលសមាជិកសភាបក្សប្រជាធិបតេយ្យអាមេរិក ចង់ឲ្យស្នើឲ្យរដ្ឋអាជ្ញាពិសេស លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ដែលទទួលបន្ទុកកិច្ចការស៊ើបអង្កេត រឿងអាស្រូវនៃការលូកដៃរបស់រុស្ស៊ី ចូលក្នុងដំណើរការបោះឆ្នោតជ្រើសរើសមេដឹកនាំអាមេរិកឆ្នាំ២០១៦នោះ មកធ្វើការបកស្រាយបំភ្លឺនៅចំពោះមុខសភា។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានបង្ហាញការជំទាស់បែបនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សភាតំណាងរាស្រ្ត (រដ្ឋសភា) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បក្សប្រជាធិបតេយ្យអាមេរិក បានផ្ញើលិខិតអញ្ជើញទៅកាន់លោក Mueller ឲ្យចូលផ្តល់សក្ខីកម្មនៅចំពោះមុខសភា ទាក់ទងទៅនឹងរបាយការណ៍ ៤៤៨ទំព័ររបស់លោកស្តីពីរឿងអាស្រូវរុស្ស៊ី ជាមួយក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ។ ការស៊ើបអង្កេតដែលរយៈពេលប្រមាណ ០២ឆ្នាំនេះ ក៏បានរងការរិះគន់ធ្ងន់ៗជាច្រើនលើកពីលោក ត្រាំ ថាជាការចាយវាយប្រាក់រដ្ឋរាប់សិបលានដុល្លារ ដោយយឥតប្រយោជន៍។
គួរជម្រាបថា ការបកស្រាយបំភ្លឺនាពេលថ្មីៗនេះ ដោយអគ្គរដ្ឋអាជ្ញាអាមេរិក (រដ្ឋមន្រ្តីយុត្តិធម៌) លោក វីលៀម បារ (William Barr) ហាក់មិនបានធ្វើឲ្យ ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យទទួលយកបាននោះឡើយ ដោយខ្លះបានចោទលោកថា និយាយកុហកថែមទៀតផង៕

Comments