នាយក IMF៖ ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល

(ប៉ារីស)៖ នាយកអង្គការរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Christine Lagarde បានកត់សម្គាល់ថាជម្លោះ ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបាននិងកំពុងបង្កការគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ខណៈ លោក ដូណាល់ ត្រាំ ទើបតែព្រមានជាថ្មីពីការដំឡើងពន្ធលើផលិតផលនាំចូលចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយចូលរួមវេទិកាអន្តរជាតិមួយក្នុងប្រទេសបារាំង នៅក្នុងសប្ដាហ៍នេះ លោកស្រី Lagarde បានលើកឡើងដូច្នេះថា៖ «យើង! អង្គការរូបិយវត្ថុអន្តរជាតិ (IMF) ជឿជាក់ថាការដោះស្រាយជម្លោះ ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនគឺជារឿងដែលអ្នកទាំងអស់គ្នាចង់បាន...ពីព្រោះភាពតានតឹងរវាង មហាអំណាចទាំង២កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល»។

គួរជម្រាបថា កាលពីដើមសប្ដាហ៍ទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានជាថ្មីថា
សហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិន គិតជាទឹកប្រាក់ស្មើនឹង២៥០ពាន់លានដុល្លារ ដោយសារតែកិច្ចចរចាពាណិជ្ជកម្មជាមួយចិនមានភាពយឺតយ៉ាវពេក៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម