ពលរដ្ឋខ្មែរទីក្រុងដាវីន ប្រទេសអូស្រ្តាលី ជួបជុំអបអរសាទរខួបទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(ដាវីន-អូស្រ្តាលី)៖ ប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាកំពុងរស់នៅទីក្រុងអូស្ត្រាលី នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានជួបជុំគ្នាដើម្បីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុត។

ពិធីនេះ ត្រូវបានធ្វើឡើងក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ និងបានដឹកនាំប្រទេសជាតិ ប្រកដដោយសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ព្រមទាំងគ្រាប់ភ្នែកម្ខាងផងដែរ ដើម្បីតែជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើង។

កម្មវិធីនេះ បានសហការរៀបចំឡើងដោយលោក សុខ វាសនា ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា តំបន់៧ និងក្រុមការងារយុវជនគណបក្ស ប្រចាំនៅទីក្រុងដាវីន លោក លួង មុនី លោក អ៊ឹង ហាំងសែ លោក លី ចៀន ដោយស្ថិតក្រោមអធិបតីភាពលោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត៕





















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម