លោក ដូណាល់ ត្រាំ ប្រកាសបញ្ជូនកងទ័ពអាមេរិក១,០០០នាក់ ទៅប៉ូឡូញ ដើម្បីកំញើញរុស្ស៊ី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងបញ្ជូនកងទ័ពអាមេរិកបន្ថែម១,០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់រុស្ស៊ី នៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការប្រកាសបែបនេះនៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នា នៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នាឱកាសដែលលោក បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក។ លោក ត្រាំ មិនបញ្ជាក់លម្អិតពីផែនការបញ្ជូនកងទ័ព បន្ថែមនេះទេ ដោយគ្រាន់តែឱ្យដឹងថាកងទ័ព១,០០០នាក់ ដែលនឹងត្រូវបញ្ជូនទៅកាន់ប៉ូឡូញគឺត្រូវ ដកចេញពីកងទ័ពអាមេរិក ៥២,០០០នាក់ ឈរជើងនៅអាល្លឺម៉ង់។

លើសពីនេះទៅទៀត ប្រធានាធិបតីអាមេរិករូបនេះ ក៏មិនបានបង្ហាញពីការប្ដេជ្ញាចិត្តណាមួយលើការ បង្កើតមូលដ្ឋានទ័ពអចិន្ត្រៃយ៍នៅក្នុងប្រទេសប៉ូឡូញនោះដែរ ដោយខ្លាចក្រែងរុស្ស៊ីចាត់វិធានការ ឆ្លើយតបមកវិញ។

គួរបញ្ជាក់ថា បើតាម លោក ដូណាល់ ត្រាំ ប៉ូឡូញគឺជាអ្នកទទួលខុសត្រូវក្នុងការសាងសង់មូលដ្ឋាន យោធាសម្រាប់កងទ័ពអាមេរិក ១,០០០នាក់ខាងលើ ខណៈប៉ូឡូញត្រូវបានគេរំពឹងថានឹងចំណាយ ប្រាក់ជាង ២ពាន់លានដុល្លារ ដើម្បីសាងសង់មូលដ្ឋានយោធាមួយ ដែលនឹងមានឈ្មោះថា «Fort Trump»៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម