គ.ជ.ប ណែនាំមន្ត្រីជំនាញឱ្យពង្រឹងសមត្ថភាព ក្នុងការរៀបចំផែនការសវនកម្មប្រចាំឆ្នាំ ប្រកបដោយសុក្រឹតភាព និងគណនេយ្យភាព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់សិក្ខាកាមទាំងអស់ ដែលទទួលបានចំណេះដឹង ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការរៀបចំផែនការសវនកម្ម ជាពិសេសនីតិវិធីនៃការត្រួតពិនិត្យតាមដាន និងវាយតម្លៃអំពីសកម្មភាពអនុវត្ត នៅរៀងរាល់ឆ្នាំជាបន្តបន្ទាប់ ឱ្យទទួលបាននូវលទ្ធផលចុងក្រោយប្រកបដោយសុក្រឹតភាព និងគណនេយ្យភាពតាមការរំពឹងទុក។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅក្នុងបិទវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីសវនកម្មផ្ទៃក្នុងជូនមន្រ្តី នៃ គ.ជ.ប កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសង្កត់ធ្ងន់ៗថា វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ គឺជាដើមទុនផ្នែកបច្ចេកទេស ក្នុងការរៀបចំផែនការ និងការអនុវត្តនីតិវិធីសវនកម្មផ្ទៃក្នុងជាពិសេស គឺជាម៉ែត្រសម្រាប់វាស់វែង ថ្លឹងថ្លែង និងវាយតម្លៃលើលទ្ធផលចុងក្រោយ នៃការធ្វើសវនកម្ម។

លោកបានបញ្ជាក់ថា ឆ្លងកាត់តាមការធ្វើបទបង្ហាញរបស់លោកគ្រូឧទ្ទេស រួមផ្សំជាមួយនឹងការខិតខំយកចិត្តទុកដាក់សហការ និងការស្តាប់យ៉ាងយកចិត្តទុកដាក់នូវគន្លឹះបច្ចេកទេសជាយុទ្ធសាស្រ្តដែលស្តែងចេញពីលទ្ធផល នៃការពិភាក្សា វាយតម្លៃលើលទ្ធផលអនុវត្ត ផែនការត្រួតពិនិត្យផ្ទៃក្នុង យើងទទួលបាននូវការយល់ដឹងថ្មី ដើម្បីធានាឱ្យបាននូវគោលដៅ ឬលក្ខខណ្ឌដែលអាចកាត់បន្ថយ ដល់កម្រិតលើការខ្ជះខ្ជាយ ការបាត់បង់ ការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬបែងចែកមិនសមស្រប។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង គ.ជ.ប សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់ II ដោយមានអ្នកចូលរួមចំនួន ៦០នាក់ ជាមន្ត្រីមកពីទីស្តីការ គ.ជ.ប៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម