ច្រាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង ក្រោយពីស្ថាបនារួចរាល់ នឹងក្លាយជាទីកម្សាន្តលំហែអារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រួមនឹងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពជំនាញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យ ការស្ថាបនាច្រាំងទន្លេវ៉ៃគោ ផ្នែកខាងលិច (ទំនប់តាណេង) ក្នុងនោះមានការរៀបចំការដាក់ប្រព័ន្ធលូបង្ហូរទឹក ការពង្រីកផ្លូវ និងចាក់ពង្រីកនូវច្រាំងទន្លេ តាមបណ្តោយផ្លូវជាតិលេខ១ ភ្ជាប់ពីច្រាំងផ្នែកខាងលិចទៅកើត ដល់គល់ស្ពានហាយវេ ប្រវែង២២០ម៉ែត្របន្ថែមទៀត។

បើតាមមន្ត្រីសាលាខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងកំឡុងពេលដែលលោក ម៉ែន វិបុល ចូលកាន់មុខតំណែងជាអភិបាលខេត្តស្វាយរៀង រយៈពេលបីឆ្នាំកន្លងមកនេះ លោកបានកសាងនូវសមិទ្ធផលធំៗជាច្រើន នៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការលើកកម្ពស់សោភណ្ឌភាពក្នុងក្រុង ឲ្យកាន់តែមានភាពស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះ បានចូលរួមចំណែកក្នុងការលើកកម្ពស់ សុខមាលភាពសង្គម។

មន្ត្រីដដែលបានបញ្ជាក់ថា ច្រាំងទន្លេវ៉ៃគោនេះ ទៅថ្ងៃខាងមុខក្រោយពីស្ថាបនារួចរាល់ និងផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូន ប្រជាពលរដ្ឋយុវជនយុវនារីផងដែរ៕



















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម