សម្តេចតេជោ ហ៊ុន សែន យល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែង ហើយផ្ទេរលោក គួច ចំរើន មកជាអភិបាលខេត្តព្រះសីហនុ និងដកតួនាទី លោក ញឹម វណ្ណដា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ។
ទន្ទឹមនឹងនេះ សម្តេចបានសម្រេចដក លោក ញឹម វណ្ណដា ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ «ក្នុងពេលបំពេញការងារនៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។
សម្តេចបានបញ្ជាក់បន្តថា៖ «ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ យុទ្ធនាការរុករក និងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ»។
សូមបញ្ជាក់ថា ការចាត់វិធានការដកតំណែងមន្រ្តីខាងលើ បានធ្វើឡើងបន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់។
គិតត្រឹមម៉ោង៨៖៣៨នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដែលត្រូវបានកាយឃើញបានកើនដល់២៥នាក់ និងអ្នករបួស២៤នាក់ ក្នុងករណីរលំបាក់អគារខាងលើនេះ។
បើតាមក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តព្រះសីហនុ គឺសំណង់អគារនេះ មិនមានច្បាប់អនុញ្ញាតនោះទេ ហើយក៏ធ្លាប់ត្រូវបានហាមឃាត់មិនឱ្យសាងសង់ចំនួន២ដងរួចទៅហើយ៕

Comments