លោក ហ៊ុន ម៉ានិត ច្រានចោលព័ត៌មានប្រឌិតរបស់ក្រុមប្រឆាំងដែលថា លោកនិងប្អូនស្រី មានទឹកប្រាក់ម្នាក់១០០លានដុល្លារនៅធនាគារអាមេរិក

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណិត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញមុខច្រានចោលចំពោះការប្រឌិតព័ត៌មានមួយរបស់ក្រុមប្រឆាំង ដែលថា លោក និងប្អូនស្រី មានលុយម្នាក់ៗ១០០លានដុល្លារ នៅធនាគារសហរដ្ឋអាមេរិក។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានមិនពិតនេះគឺបានបង្កើតឡើងដោយក្រុមប្រឆាំង ក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យ ពីសារធារណជន។ អ្នកដែលចេញព័ត៌មានមិនពិតនេះមុនគេ គឺមកពីអតីតគណបក្សព្រះអាទិត្យលិច និងតំណាង "ខ្ញុំខ្មែរ" ឈ្មោះ Tor Nimol»។

លោកបានបន្តថា «ខ្ញុំកំពុងតែពិចារណាថាតើ គួរប្រើនីតិវិធីច្បាប់ជាមួយអង្គការ "ខ្ញុំខ្មែរ"នេះ ឬក៏ទុកចោល? ដោយសារករណីបែបនេះមិនមែនជាលើកទី១ទេ ដែលកន្លងមកក្រុមប្រឆាំងប្រើ ព័ត៌មានក្លែងក្លាយមកលើក្រុមគ្រួសារខ្ញុំជាបន្តបន្ទាប់ អស់ពីរឿងមួយទៅរឿងមួយទៀត ដែលខ្ញុំក៏មានការកោតសរសើរចំពោះក្រុមនេះថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលជាគិតថាចំណុចអ្វីខ្លះ គួរតែចាក់រុក»៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម