អ៉ីស្រាអែល បង្ហាញតំបន់អាណានិគមថ្មីលើទឹកដីស៉ីរីជាផ្លូវការ ដោយយកឈ្មោះតាមលោក ត្រាំ

(អ៉ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានដាក់បង្ហាញជាផ្លូវការ ហើយពីតំបន់អាណានិគមថ្មីមួយនៅលើទឹកដី Golan Heights ដោយយកឈ្មោះតាមប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

នៅឯពិធីសម្ពោធមួយកាលពីថ្ងៃអាទិត្យ លោក Netanyahu បានដាក់ឈ្មោះតំបន់អាណានិគមថ្មីខាង លើថា «Trump Heights» ជាការអរគុណដល់ប្រធានាធិបតីអាមេរិករូបនេះ ដែលបានទទួលស្គាល់ តំបន់ Golan Heights ជាកម្មសិទ្ធិរបស់អ៉ីស្រាអែល។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នករិះគន់បានចាត់ទុកថាការ ប្រកាសរបស់លោក Netanyahu និងការសម្រេចចិត្តរបស់លោក ត្រាំ គឺជាទង្វើខុសច្បាប់។

គួរបញ្ជាក់ថា Golan Heights គឺជាតំបន់មួយដែលអ៉ីស្រាអែល បានរឹបអូសពីស៊ីរី នៅអំឡុងសង្រ្គាម ៦ថ្ងៃក្នុងតំបន់មជ្ឈិមបូព៌ា កាលពីឆ្នាំ១៩៦៧។ រីឯ សហរដ្ឋអាមេរិក កាលពីខែមីនា កន្លងទៅ បានក្លាយ ជាប្រទេសដំបូងគេបំផុត ដែលទទួលស្គាល់តំបន់នេះជាកម្មសិទ្ធិរបស់អ៉ីស្រាអែល ចាប់តាំងពីទីក្រុង តែល អាវីវ បញ្ចូលតំបន់នេះទៅក្នុងឧបសម្ព័ន្ធនៃទឹកដីរបស់ខ្លួនកាលពីឆ្នាំ១៩៨១មក។

តំបន់ Golan Heights មានចំងាយតែ៦០គីឡូម៉ែត្រប៉ុណ្ណោះពីភាគនិរតីរដ្ឋធានីដាម៉ាស់ ប្រទេសស៉ីរី និងមានផ្ទៃ១,០០០គីឡូម៉ែត្រក្រឡា៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម