រុស្ស៊ីប្រាប់លោក ដូណាល់ ត្រាំ៖ បុគ្គលិកយោធារបស់យើង នៅតែបន្តស្ថិតនៅវេណេស៊ុយអេឡា

(ម៉ូស្គូ)៖ សេចក្ដីរាយការណ៍ថា យោធា និងអ្នកបច្ចេកទេសរុស្ស៊ីបានចាកចេញពីប្រទេសវេណេស៊ុយអេឡា គឺជារឿងមិនពិត ខណៈកិច្ចសហប្រតិបត្តិការជាមួយទីក្រុងការ៉ាកាស់នៅតែបន្តទៅមុខជាធម្មតា ព្រមទាំង នឹងពង្រីកកាន់តែធំ។ នេះបើតាមក្រុមមន្ត្រីរុស្ស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។

ប្រតិកម្មខាងលើរបស់ទីក្រុងម៉ូស្គូ កើតមានឡើងបន្ទាប់ពីសារព័ត៌មានអាមេរិក Wall Street Journal បាន ឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា យោធា និងអ្នកបច្ចេកទេសរុស្ស៊ី បានចាកចេញពីវេណេស៊ុយអេឡា ជាលក្ខណៈទ្រង់ទ្រាយធំ ជាមួយការកាត់បន្ថយចំនួនពី១,០០០នាក់ មកនៅត្រឹមតែប៉ុន្មានសិបនាក់ ប៉ុណ្ណោះ។ បន្ថែមពីលើនេះ សារព័ត៌មានដដែលក៏បានអះអាងដែរថាការចាកចេញនេះ គឺដោយសារតែ ទីក្រុងការ៉ាកាស់ មិនមានលទ្ធភាពចំណាយលើសេវាកម្មបរិក្ខាយោធា និងយោធារុស្ស៊ី។

គួរជម្រាបថា កាលពីថ្ងៃចន្ទកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរសារមួយ បង្ហោះលើ Twitter​ ថារុស្ស៊ីបានដកយោធារបស់ខ្លួនជាច្រើនចេញពីវេណេស៊ុយអេឡា។ ប៉ុន្តែ លោក មិនបានបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម