សាលាក្តីខ្មែរក្រហម បញ្ចប់សវនាការរយៈពេលបីថ្ងៃ លើបណ្តឹងឧទ្ធរណ៍នៅក្នុងសំណុំរឿង ០០៤/២ របស់ជនត្រូវចោទ អោ អាន
(ភ្នំពេញ)៖ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ចប់សវនាការរយៈពេលបីថ្ងៃ លើបណ្តឹងឧទ្ធរណ៍ នៅក្នុងសំណុំរឿង ០០៤/២ ប្រឆាំងនឹងជនត្រូវចោទ អោ អាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាក្តីខ្មែរក្រហម ដែលទទួលបាននៅថ្ងៃទី២១ ខែមិថុនានេះ។
សហព្រះរាជអាជ្ញាអន្តរជាតិ សហព្រះរាជអាជ្ញារងជាតិ និងសហមេធាវីការពារក្តីជាតិ-អន្តរជាតិ បានបង្ហាញទឡ្ហីករណ៍របស់ខ្លួននៅក្នុងសំណុំរឿងនេះ។ អោ អាន បានផ្តល់ជូនអង្គបុរេជំនុំជម្រះ នូវលិខិតបញ្ជាក់សុខភាពដែលបញ្ជាក់ថា ដោយសារមូលហេតុសុខភាព គាត់មិនមានកាយសម្បទាគ្រប់គ្រាន់ អាចធ្វើដំណើរផ្លូវឆ្ងាយមកតុលាការបានឡើយ។ គាត់មានសហមេធាវីតំណាងគាត់ នៅក្នុងសវនាការនេះ។
សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងថា អង្គបុរេជំនុំជម្រះបានទទួលបណ្តឹងឧទ្ធរណ៍ដាក់ ដោយសហព្រះរាជអាជ្ញាជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បណ្តឹងឧទ្ធរណ៍ដាក់ដោយសហមេធាវីតំណាង អោ អាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាដំណោះស្រាយ (ដីកាបញ្ជូនទៅជំនុំជម្រះ) ដែលចេញដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៤/២ និងបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាលើកលែងចោទប្រកាន់ជនត្រូវចោទ ដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៤/២។
តាងនាមឲ្យអង្គបុរេជំនុំជម្រះទាំងមូល មានការចេញរបាយការណ៍មួយរួចហើយ អំពីសំណុំរឿងនេះ ដែលបង្ហាញអំពីអង្គហេតុ និងប្រវត្តិនីតិវិធីពាក់ព័ន្ធនៅក្នុងសំណុំរឿង ០០៤/២ ព្រមទាំងសេចក្តីលម្អិតនៃបណ្តឹងឧទ្ធរណ៍នៅចំពោះមុខអង្គបុរេជំនុំជម្រះ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា អង្គបុរេជំនុំជម្រះនឹងធ្វើការសម្រេចថាតើ អោ អាន ត្រូវតាមលក្ខខណ្ឌតម្រូវនៃយុត្តាធិការ របស់តុលាការដែរឬអត់ និងថាតើមានបទចោទគ្រប់គ្រាន់ ដើម្បីបញ្ជូនគាត់ទៅជំនុំជម្រះចំពោះឧក្រិដ្ឋកម្មតាមការចោទប្រកាន់ ឬក៏ការចោទប្រកាន់ប្រឆាំងនឹងគាត់នឹងត្រូវលើកលែងចោទ។ សម្រាប់ពេលឥឡូវនេះ អង្គបុរេជំនុំជម្រះនឹងធ្វើការពិចារណា ដើម្បីចេញសាលដីកាសម្រេច។ សាលដីកាសម្រេចនេះ គឺជាសាលដីកាស្ថាពរមិនមានបណ្តឹងឧទ្ធរណ៍បន្ថែមទៀតទេ៕

Comments