អាមេរិកណែនាំអ៊ីរ៉ង់ឲ្យប្តូរអាកប្បកិរិយាបច្ចុប្បន្ននេះចេញ ព្រោះខ្លួនមិនចង់មានសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមិនចង់មានសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនឹងចាត់វិធានការចាំបាច់នានា ក្នុងនោះរួមទាំងការទូត ដើម្បីធានាការពារសុវត្ថិភាព នៃការធ្វើនាវាចរនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះជាការបញ្ជាក់ថ្មីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។
លោក ម៉ៃក៍ ប៉ុមប៉េអូ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ។ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់នាឱកាសនោះដូច្នេះថា «យើងមិនចង់មានសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ... ប៉ុន្តែយើងនឹងធ្វើអ្វីដែលធ្វើទៅរួច ដើម្បីទប់ស្កាត់កុំឱ្យរឿងបែបនេះកើតឡើង (ការវាយប្រហារលើកប៉ាល់ដឹកប្រេង)។ ដូច្នេះអ៊ីរ៉ង់គួរតែផ្លាស់ប្ដូរអាកប្បកិរិយាបច្ចុប្បន្ន ព្រោះយើងនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ ធ្វើអ្វីតាមទំនើងចិត្តនោះឡើយ»។
គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងជាថ្មីក្រោយកប៉ាល់ដឹកប្រេង ០២គ្រឿង រងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនក្នុងតំបន់ឈូងសមុទ្រ។ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតចោទអ៊ីរ៉ង់ថាជាអ្នកប្រព្រឹត្តតែទីក្រុងតេហេរ៉ង់បដិសេធ៕

Comments