សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសហុងគ្រី ឆ្ពោះទៅកាន់ប្រទេស តាជីគីស្ថាន ដើម្បីចូលរួមសន្និសីទកំពូល CICA លើកទី៥

(ហុងគ្រី)៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេស ហុងគ្រី (Hungary) ឆ្ពោះទៅកាន់ប្រទេស តាជីគីស្ថាន (Tajikistan) ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៩ស្អែកនេះ។

ក្រៅពីកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយប្រទេសជាដៃគូនៅទីនោះផងដែរ។

សូមជម្រាបថា នៅព្រឹកមិញនេះ មុននឹងអញ្ជើញធ្វើដំណើរមកកាន់ប្រទេស Tajikistan សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារមួយចំនួនជាមួយ លោក Janos Ader ប្រធានាធិបតី និងលោក Laszlo Kover ប្រធានរដ្ឋសភានៃប្រទេស Hungary។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី លោក វីទ័រ អូបេន (Viktor Orban) បានធ្វើជំនួបកំពូលទ្វេភាគីរយៈពេលប្រមាណជិត២ម៉ោង ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ថែម ពិសេសការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម