ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មកដល់ទឹកដីជប៉ុនជាលើកដំបូងបំផុត ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20

(តូក្យូ)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងទីក្រុងអូសាកា ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមស៊ីនហួរដដែល នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងបំផុតរបស់លោក ស៊ី ជិនពីង ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីលោកឡើងកាន់អំណាចនៅឆ្នាំ២០១៣ មកទល់នឹងពេលបច្ចុប្បន្ន។ ដោយឡែកនៅក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះទៀតសោត លោក ស៊ី ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំពិភពលោកជាច្រើន ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាឱកាសចូលរួមកិច្ចប្រជុំកំពូល នៃមហាអំណាចសេដ្ឋកិច្ចពិភពលោក G20 នៅក្នុងទីក្រុងអូសាកា នៃប្រទេសជប៉ុន។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់, សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ព្រមទាំងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង អាចនឹងក្លាយប្រធានបទសំខាន់សម្រាប់កិច្ចប្រជុំ G20 ដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រស្អែកនេះ ក្នុងទីក្រុងអូសាកា។ ដោយឡែកលោក ដូណាល់ ត្រាំ វិញត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនៅមុននេះផងដែរថា លោកបានចាកចេញតាម​យន្តហោះពិសេស Air Force One ពីរដ្ឋធានីវ៉ាស៊ីនតោនផងដែរ ដើម្បីសំដៅមកប្រទេសជប៉ុនដូចគ្នា៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម