អ្នកជំនាញអន្តរជាតិ៖ «បើសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងនោះច្រកសមុទ្រ Hormuz នឹងត្រូវបិទ ហើយប្រទេសជាច្រើននឹងវេទនា...»

(វ៉ាស៊ីនតោន)៖ ភាពភ័យខ្លាចអំពីលទ្ធភាព នៃការផ្ទុះសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកើតឡើងក្រោយយន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿង ត្រូវបានយោធាអ៊ីរ៉ង់ បាញ់ទម្លាក់នៅក្នុងដែនអាកាសពីលើច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ប៉ុន្តែ អ្នកជំនាញដូចជា លោក ហ្សាល់ម៉ាយ ហ្គាល់ហ្សាដ (Zalmay Gulzad) យល់ថា សង្រ្គាមនេះមានភាគរយតិចតួចបំផុត ដែលនឹងអាចផ្ទុះឡើងដ្បិតទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកសុទ្ធតែដឹងថា វានឹងបង្កក្តីវិនាសអន្តរាយដល់កម្រិតណា។

លោក Zalmay Gulzad ដែលជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសង្គមមកពីសាលា ហារ៉ូលដ៍ វ៉ាស៊ីនតោន (Harold Washington) ក្នុងទីក្រុងឈីកាហ្គោ (Chicago) ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅក្នុងសប្ដាហ៍នេះ។ ឆ្លើយតបទៅនឹងសំណួថា តើហេតុអ្វីបានជាលោក ដូណាល់ ត្រាំ លុបចោលភ្លាមៗ បទបញ្ជាវាយប្រហារលើអ៊ីរ៉ង់ លោក Gulzad បានអះអាងថា ដោយសារតែសង្រ្គាមនេះអាចនឹងធ្វើឱ្យច្រកសមុទ្រ ហ័រមូស (Hormuz) ជាផ្លូវទឹកដឹកជញ្ជូនមួយដ៏សំខាន់នៅក្នុងតំបន់ត្រូវបិទ ហើយវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសជាច្រើន ដែលអាស្រ័យការចេញចូលតាមច្រកនេះ រួមទាំងអាមេរិកផងដែរ។

អ្នកជំនាញរូបនេះបានបន្ថែមយ៉ាងដូច្នេះទៀតថា «មូលហេតុចម្បងដែលធ្វើឱ្យលោក ដូណាល់ ត្រាំ លុបចោលបទបញ្ជាវាយប្រហារលើអ៊ីរ៉ង់ក្នុងពេលតែ ១០នាទីចុងក្រោយ គឺដោយសារតែលោកដឹងថា អ៊ីរ៉ង់មិនមែនជាអាហ្វហ្គានីស្ថាន ឬក៏អ៊ីរ៉ាក់នោះទេ។ តែអ៊ីរ៉ង់គឺជាប្រទេសមួយមានប្រជាជនជាង ៨០លាននាក់ ទឹកដីធំធេង និងមានអាវុធទំនើបៗជាច្រើន ដែលអាចប្រយុទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេលយូរគួរសម»។

គួរបញ្ជាក់ថា បើតាមលោក Zalmay Gulzad ក្នុងករណីសង្រ្គាមផ្ទុះឡើងមែន នោះវាមិនមែនត្រឹមតែជាជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះទេ តែវាគឺជាសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលតែម្ដង។ ពីព្រោះបើមានសង្រ្គាម អ៊ីរ៉ង់ នឹងកោះហៅសម្ព័ន្ធមិត្តស៊ីអ៊ីតជាច្រើននៅក្នុងតំបន់ ដែលខ្លួនបានបណ្ដុះបណ្ដាលជាច្រើនឆ្នាំមកនេះ ដូចជានៅស៊ីរី និងលីបង់ជាដើម បើកការវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ក្នុងនោះរួមមានទាំងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមជាដើម៕

ប្រភព៖ សារព័ត៌មាន Sputnik (ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩)











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម