បិតាស្ថាបនិក Huawei មិនរំពឹងថាអាមេរិកអាចរឹតបន្តឹងខ្លាំងបែបនេះ ប៉ុន្តែភាគីទាំងពីរនឹងរងគ្រោះ ខណៈក្រុមហ៊ុនត្រៀមបាត់បង់៣០ពាន់លានដុល្លារក្នុងពេលពីរឆ្នាំ

(ប៉េកាំង)៖ បិតាស្ថាបនិក Huawei លោក រិន ចេងហ្វៃ (Ren Zhengfei) បានលើកឡើងថា លោកមិនរំពឹងថាសហរដ្ឋអាមេរិក អាចធ្វើការរឹតបន្តឹងមកលើក្រុមហ៊ុនចិនមួយ នេះ ធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងឡើយ ប៉ុន្តែលោកក៏បានព្រមានផងដែរអំពីបណ្តាអ្នកដែលនឹងត្រូវរងគ្រោះ នោះគឺភាគីទាំងពីរចិន និងអាមេរិក ដោយមិនមែនមានតែ Huawei ម្ខាងនោះឡើយ។ នេះបើតាមការ ចេញផ្សាយដោយ Sputnik នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

លោក Ren បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ដ៏កម្រមួយ នៅក្នុងថ្ងៃចន្ទនេះយ៉ាងដូច្នេះថា «ខ្ញុំគិតថាភាគីទាំងពីរ (ក្រុមហ៊ុនចិន និងអាមេរិក) នឹងរងគ្រោះដូចគ្នា។ គ្មាននរណាម្នាក់ឈ្នះនោះឡើយ... ក្រុមហ៊ុន Huawei ត្រៀមខ្លួនបាត់បង់ប្រាក់ចំណូល ៣០ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំ ដែលចំនួននេះគឺតិចជាការរំពឹងទុកពីមុន...»។

គួរបញ្ជាក់ថា ការលើកឡើងខាងលើនេះរបស់នាយកប្រតិបត្តិ និងជាបិតាស្ថាបនិក Huawei គឺចង់សំដៅទៅលើការលក់ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិករបស់ខ្លួន ដែលនឹងមានការ កាត់បន្ថយសង្វាក់ផលិតកម្មប្រមាណពី ៤០% ទៅ ៦០% ដើម្បីឲ្យស្របទៅនឹងទំហំទណ្ឌកម្ម ដែលអាមេរិក និងសម្ព័ន្ធមិត្តបានដាក់មកលើក្រុមហ៊ុនចិននេះ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម