Posts

Showing posts from July, 2019

មេដឹកនាំរដ្ឋាភិបាលលីប៊ីខាងលិច ប្តេជ្ញាប្រយុទ្ធឲ្យដល់ទីបំផុតជាមួយកងទ័ពលីប៊ីខាងកើត លុះត្រាណាតែម្ខាងព្រមចាញ់ទើបឈប់!

Image
(ទ្រីប៉ូលី)៖ លោក ហ្វាយែស សារ៉ាច (Fayez Sarraj) ប្រមុខរដ្ឋាភិបាលលីប៊ីគាំទ្រដោយ អង្គការសហប្រជាជាតិ (GNA) ដែលមានមូលដ្ឋាននៅរដ្ឋធានីទ្រីប៉ូលីបាននិយាយថា កងទ័ពលោកនឹងមិនចុះញ៉មដាច់ខាត លុះត្រាតែកងកម្លាំងនៃគូបដិបក្ខរបស់លោក គឺកងទ័ពលីប៊ីខាងកើត (LNA) ដែលដឹកនាំ ដោយឧត្តមសេនីយ៍ ខាលីហ្វា អាហ្វតា (Khalifa Haftar) ដកថយទៅកាន់មូលដ្ឋានដើមរបស់ខ្លួនវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។ លោក Sarraj បានគូសបញ្ជាក់បែបនេះថា បើយោងទៅលើច្បាប់ មិនមែនកងទ័ពលោកទេ ដែលត្រូវផ្អាកប្រតិបត្តិការយោធា គឺអ្នកឈ្លានពានមកបង្ករឿងមុនទៅវិញទេ ដែលត្រូវដកខ្លួនថយចេញទៅរកកន្លែងដើមវិញ នៅពេលការប្រយុទ្ធគ្នាពុំទាន់ផ្ទុះឡើង គឺលោក Sarraj ចង់ឲ្យកងទ័ពលោក Haftar ដកចេញពីទីក្រុងធំបំផុតរបស់លីប៊ី (ទ្រីប៉ូលី) ត្រឡប់ទៅភាគខាងកើតដូចពីមុនវិញ។ បើមិនដូច្នោះទេ លោក Sarraj បានព្រមានថា ការប្រយុទ្ធគ្នានេះអាចចប់ទៅបាន លុះត្រាតែភាគីម្ខាងទទួលបរាជ័យ។ គួរជម្រាបថា លោក Haftar បានដឹកនាំយុទ្ធនាការយោធាទ្រង់ទ្រាយធំ ដើម្បីវាយដណ្តើមយករដ្ឋធានីទ្រីប៉ូលី ពីរដ្ឋាភិបាល GNA ចាប់តាំងតែពីដើមខែមេសាមក ខណៈកងទ័ពរបស់ GNA បានព្យ

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ រដ្ឋាភិបាលអាមេរិក និងកាណាដា បានសហការជាមួយកម្ពុជា ដើម្បីស៊ើបអង្កេតរកប្រភពសំណល់ផ្លាស្ទិក ៨៣កុងតឺន័រ

Image
(ភ្នំពេញ)៖ លោក នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកាណាដា បានសហការជាមួយកម្ពុជា ដើម្បីស៊ើបអង្កេតរកប្រភពសំណល់ផ្លាស្ទិក ៨៣កុងតឹន័រ ដែលបាននាំចូលមកកាន់ប្រទេសកម្ពុជា។ លោក នេត ភក្ត្រា បានអះអាង តាមរយៈសេចក្តីប្រកាសមួយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា៖ «ប្រទេសដែលជាប្រភពនៃសំណល់ប្លាស្ទិកនេះ ក្នុងនោះមានអាជ្ញាធរនៃប្រទេសកាណាដា និង សហរដ្ឋអាមេរិក បានទាក់ទងមកអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជាស្វែងរកព័ត៌មានបន្ថែមដើម្បី ស៊ើបអង្កេតលើការនាំចេញសំណល់ប្លាស្ទិកទាំងនេះ។ អាជ្ញាធរនៃប្រទេសទាំងពីរ បានបង្ហាញពីកិច្ចសហប្រតិបត្តិការលើបញ្ហានេះ»។ សំណល់ផ្លាស្ទិកចំនួន ៨៣កុងទឺន័រ មានទម្ងន់ជិត១៦០០តោន ដែលនាំចូលពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា មកកាន់កម្ពុជា ត្រូវបានកម្លាំងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការឆែកឆេរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ទំនិញជាកាកសំណល់ប្លាស្ទីកទាំងនេះ បាននាំមកជាច្រើនជើងនាវាដឹកជញ្ជូន (២៧ លើក) មកដល់ និងបានសំចតនៅទីលានកំពង់ផែស្វយ័តក្រ

អច្ឆរិយៈថ្មីរបស់ចិន៖ ស្ពានអាកាសទម្ងន់ «៤៦,០០០តោន» ត្រូវបង្វិលចូលគន្លងដោយជោគជ័យ

Image
(ប៉េកាំង)៖ យោងតាមអាជ្ញាធរចិនបានឲ្យដឹងថា ស្ពានអាកាសមានទម្ងន់ ៤៦,០០០តោន និងបណ្តោយប្រវែង ២៦៣.៦ម៉ែត្រមួយខ្សែ ត្រូវបានបង្វិលដាក់ចូលទីតាំងគោលដៅ ដោយជោគជ័យនៅក្រុង ប៉ាវទីង (Baoding) ខេត្ត ហេបី (Hebei) ភាគខាងជើងប្រទេសចិននាថ្ងៃអង្គារនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចុះផ្សាយនៅល្ងាចថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។ ស្ពានអាកាសខាងលើត្រូវបានបង្វិលក្នុងរង្វាស់មុំ ៥២.៤ដឺក្រេ ក្នុងរយៈពេលសរុប ៦៨នាទីនៅពីខាងលើផ្លូវដែកដែលតភ្ជាប់រវាងទីក្រុង ប៉េកាំង និងទីក្រុងក្វាងចូវ។ វិធីសាស្រ្តធ្វើស្ពានហើយទើបរំកិលឲ្យចំទីតាំងតាមក្រោយនេះ ដើម្បីជួយសម្រួលចរាចរណ៍កុំឲ្យអាក់ខាន នៅផ្លូវរថភ្លើងដែលស្ថិតពីក្រោម។ គួរជម្រាបថា ស្ពាននេះត្រូវបានសាងសង់ឡើង ដោយសាខាភាគខាងត្បូង​របស់ក្រុមហ៊ុនសាជីវកម្មទំនាក់ទំនង នៃវិស្វកម្មសំណង់ចិន។ ដោយឡែកថ្មរំកិលមួយ គឺជាផ្នែកដែលសំខាន់បំផុតនៃដំណើការបង្វិលស្ពាននេះ។ អង្កត់ផ្ចិតវាមានប្រវែងដល់ទៅ ៦.៥ម៉ែត្រ ដែលជាការបំបែកកំណត់ត្រាពិភពលោកថ្មី រីឯទម្ងន់ និងប្រវែងរបស់ស្ពាន ដែលត្រូវបានបង្វិលថ្មីនេះក៏ដូចគ្នាដែរ។ សព្វថ្ងៃនេះចិនបានអនុវត្តវិធីសាស្រ្តសំណង់វិល (swivel construction) ក្នុងការសាងសង់ស្ពានជាច្រើននាពេលកន្លងមក

រាជរដ្ឋាភិបាលសម្រេចពិន័យ៣ចំណុច ដល់ក្រុមហ៊ុនខ្មែរ ជុងយៀន ដែលនាំចូលកាកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រ មកកាន់កម្ពុជា

Image
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពិន័យ៣ចំណុចដល់ក្រុមហ៊ុន ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដែលបាននាំចូលកាកសំណល់ផ្លាស្ទិក ចំនួន៨៣កុងតឺន័រ មកកាន់ប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរួមរបស់ក្រសួងបរិស្ថាន និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។ បើតាមការប្រកាសរួមនេះ គឺការដាក់បន្ទុកទាំង៣ចំណុច រួមមាន៖ ១៖ ឱ្យក្រុមហ៊ុនជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. នាំសំរាមទាំងនោះទៅប្រទេសដើមវិញ ២៖ ពិន័យប្រាក់ ១០៣៧.៥លានរៀល ចូលជាថវិកាជាតិ ៣៖ ក្រុមហ៊ុនខាងលើនេះ ត្រូវអនុវត្តឱ្យចប់សព្វគ្រប់ ២៤ សីហា ជាកំហិត បើតាមសេចក្តីប្រកាសដដែល ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការកំណត់ទាំង៣ខាងលើនេះទេ រាជរដ្ឋាភិបាល នឹងចាត់វិធានការតាមច្បាប់ចំពោះក្រុមហ៊ុនផងដែរ។ សំរាមទាំងនេះនាំចូលដោយ ក្រុមហ៊ុន ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដែលមានថៅកែជនជាតិខ្មែរ មានឈ្មោះ សួន ឡុក។ សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូរ មានទម្ងន់ជិត១៦០០តោន ដែលមានផ្ទុកកាកសំណល់សំរាមពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការ ឆែកឆេរកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ ទំនិញជាកាកសំណ

លោក ដូណាល់ ត្រាំ បង្ហើរសារយ៉ាងខ្លីលើ Twitter ក្នុងចេតនាដាស់តឿនឲ្យអ៊ីរ៉ង់ងាករកផ្លូវចរចា...

Image
(វ៉ាស៊ីនតោន)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះបានបង្ហោះសារយ៉ាងខ្លីដូច្នេះថា «បើទោះបីជាអ៊ីរ៉ង់ មិនដែលឈ្នះសង្គ្រាមក៏ដោយ ក៏របបសាធារណៈរដ្ឋអ៊ីស្លាមមួយនេះ មិនដែលចាញ់ក្នុងកិច្ចចរចាដែរ»។ នេះបើតាមសារព័ត៌មាន Sputnik ចុះផ្សាយនៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។ សេចក្តីថ្លែងការណ៍ខាងលើ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានបង្ហោះនៅលើ Twitter កាលពីថ្ងៃចន្ទម្សិលមិញនេះដែរថា អ៊ីរ៉ង់មិនអនុញ្ញាតឱ្យលោកបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីនិយាយដោយផ្ទាល់ទៅកាន់ប្រជាជនអ៊ីរ៉ង់នោះទេ។ លោករដ្ឋមន្ត្រីការបទេស អាមេរិករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បានដាក់សំណើរបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងតេហេរ៉ង់ ដើម្បីនិយាយដោយផ្ទាល់ទៅកាន់ប្រជាជនអ៊ីរ៉ង់... ប៉ុន្តែរបបដឹកនាំអ៊ីរ៉ង់មិនបានទទួលយកសំណើរបស់ខ្ញុំនោះទេ»។ គួរជម្រាបថា កាលពីសប្តាហ៍មុនលោក ត្រាំ បានសារភាពថា «វាកាន់តែពិបាកសម្រាប់ខ្ញុំ ក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់»។ សារបែបនេះហាក់បីដូចជាលោក ចង់សំដៅទៅការបង្កើតកិច្ចព្រមព្រៀងថ្មី ដើម្បីជំនួសកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊

មេដឹកនាំតួកគី៖ «នរណាក៏ដោយឲ្យតែឈរខាងអ៊ីស្រាអែល គឺយើងប្រឆាំងទាំងអស់»

Image
(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ បានថ្កោលទោសអ៊ីស្រាអែលយ៉ាងខ្លាំង ចំពោះការសម្លាប់ប្រជាជនប៉ាឡេស្ទីន និងថែមទាំងបានប្រកាសជាសាធារណៈថា តួកគីនឹងប្រឆាំងរាល់នរណាក៏ដោយ ឱ្យតែឈរនៅខាងអ៊ីស្រាអែល។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។ លោក អឺដូហ្គាន់ ដែលធ្លាប់ហៅអ៊ីស្រាអែលជា «រដ្ឋភេរវករ» ផងដែរនោះបានធ្វើការកត់សម្គាល់ ខាងលើក្នុងសុន្ទរកថាមួយ ទៅកាន់ក្រុមមន្ត្រីនៃគណបក្សរបស់លោកក្នុងទីក្រុងអង់ការ៉ា កាលពីចុងសប្ដាហ៍កន្លងទៅ។ ប្រធានាធិបតីតួកគីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនអាចនៅស្ងៀម ចំពោះអំពើសាហាវយង់ឃ្នងលើប្រជាជនប៉ាឡេស្ទីន ដែលប្រព្រឹត្តដោយរដ្ឋភេរវករដូចជាអ៊ីស្រាអែលបាននោះទេ... ដូច្នេះមិនថានរណាឡើយឱ្យតែឈរនៅខាងអ៊ីស្រាអែល នោះយើងនឹងប្រឆាំងនឹងពួកគេ»។ បន្ថែមពីលើនេះ ទោះមិនបានបញ្ជាក់ចំៗឈ្មោះថា ប្រទេសណាខ្លះជាអ្នកឈរនៅខាងអ៊ីស្រាអែលក៏ដោយ ក៏គ្រប់គ្នាអាចដឹងបានថា ប្រទេសតែមួយគត់នៅក្នុងលោក ដែលតែងតែគំាទ្រអ៊ីស្រាអែលខ្លាំងជាងគេ គឺសហរដ្ឋអាមេរិកនោះតែម្តង។ គួរបញ្ជាក់ថា បើតាមរបាយការណ៍ UN ចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន យោធាអ៊ីស្រាអែលបានសម្លាប់កុមារប៉ាឡេស្

ប្រធាន ស.ស.ស.ក ចាត់ទុកថា ការវាយតម្លៃរបស់ស្ថានទូតអាមេរិក អំពីការបោះឆ្នោតនៅកម្ពុជា ជាការវាយតម្លៃខុសរបៀប មិនត្រឹមត្រូវ និងគ្មានចរិតការទូត

Image
(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ សារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចាត់ទុកការវាយតម្លៃរបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អំពីការបោះឆ្នោតនៅកម្ពុជាកន្លងហួស១ឆ្នាំមកនេះ គឺជាការវាយតម្លៃខុសរបៀប មិនត្រឹមត្រូវ និងគ្មានចរិតការទូតទាល់តែសោះ។ ប្រតិកម្មរបស់ប្រធាន ស.ស.ស.ក បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួន ដោយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពី១ឆ្នាំមុននោះគឺ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ។ ស្ថានទូតនេះ បានយកឱកាសនេះ លើកឡើងអំពី អតីតគណបក្សប្រឆាំង ដែលត្រូវរំលាយចោលដោយតុលាការ ពាក់ព័ន្ធនឹងករណីក្បត់ជាតិ ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា។ លោក ហ៊ុយ វណ្ណៈ បានលើកឡើងយ៉ាងដូច្នេះថា៖ «អាមេរិកគួរតែមើលថា តើកម្ពុជារីកចម្រើនអ្វីខ្លះក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដែលជាការបោះឆ្នោតគ្មានអំពើហិង្សា ដែលមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតជាង៨០ភាគរយ ហើយគ្មានបាតុកម្ម។ មកដល់ពេលនេះ គឺជាតម្ល

ឥណ្ឌូណេស៊ីទើបបញ្ជូនសំរាម៧កុងតឺនឺទៅបារាំង និងហុងកុងវិញ ខណៈ៤២កុងតឺនឺទៀតត្រៀមបញ្ជូនទៅអាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់

Image
(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃអង្គារនេះ បានបញ្ជូនកុងតឺនឺផ្ទុកសំរាមចំនួន ០៧ ដែលត្រូវបាននាំចូលដោយខុសច្បាប់ ទៅត្រឡប់ទៅកាន់ប្រទេសបារាំង និងទីក្រុងហុងកុងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។ យោងតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី កុងតឺនឺទាំង០៧ខាងលើមានផ្ទុកទៅដោយ សំរាមធម្មតា ថង់ប្លាសិ្ទច និងសម្ភារៈបង្កគ្រោះថ្នាក់។ សំរាមទាំងនេះដែលរំលោភលើច្បាប់នាំចូល ហើយត្រូវបញ្ជូនចេញពីឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទ ដើម្បីធ្វើការដឹកចេញទៅប្រភពដើម។ គួរបញ្ជាក់ថា ក្នុងចំណោមសំរាម៧កង់តឺន័រខាងលើមាន ០២ទូរត្រូវបញ្ជូនទៅកាន់ប្រទេស បារាំង និង ០៥ទូរទៅកាន់ទីក្រុងហុងកុង។ ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរឥណ្ឌូណេស៊ី ក៏កំពុងដំណើរការនិតិវិធីបញ្ជូនសំរាម ៤២កុងតឺន័រដទទៃទៀតទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់វិញផងដែរ៕

អ្នកវិភាគចៅចាក់ស្មុក៖ អ្វីដែលស្ថានទូតអាមេរិកសរសេរលើ Facebook គឺជាសារការពារកូនជឹងរបស់ខ្លួន ដែលបរាជ័យក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌

Image
(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងភ្នំពេញ, នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកវិភាគដ៏ល្បាញល្បីមួយរូបរបស់ កម្ពុជាឈ្មោះ «ចៅចាក់ស្មុក» បានប្រតិកម្មឆ្លើយតបថា វាពិតជាគួរឱ្យសោកស្តាយដែលស្ថាទូតនៃប្រទេសស៊ីវិល័យ និងតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងគោរពច្បាប់ និងដើរបង្រៀនគេពីច្បាប់ ប៉ុន្តែខ្លួនឯងបំពានច្បាប់ ហើយអ្វីដែលស្ថានទូតអាមេរិកសរសេរលើហ្វេសប៊ុករបស់ខ្លួន គឺជាសារការពារកូនជឹងរបស់ខ្លួន «ខ្មោចគណបក្សសង្គ្រោះជាតិ» ដែលបរាជ័យក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌។ អ្នកវិភាគអំពីស្ថានការណ៍នយោបាយនៅកម្ពុជាដដែលរូបនោះបានលើកជាចម្ងល់ថា «តើស្ថានទូតនៃប្រទេសមហាអំណាចអាមេរិក មិនស្គាល់ពីច្បាប់ការទូត ឬដឹងហើយធ្វើពើជាមិនដឹង?» ការប្រតិកម្មរបស់អ្នកវិភាគចៅចាក់ស្មុកនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសរសេរសារនៅលើបណ្តាញទំនាក់ទំនងសង្គមនារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «ថ្ងៃនេះរដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំងនៅកម្ពុជា។ ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជ

អាមេរិកកំពុងត្រៀមផែនការ «ពង្រីកមូលដ្ឋានទ័ពជើងទឹកនៅអូស្ត្រាលី» ប៉ុន្តែពុំមាននរណាម្នាក់ចង់និយាយពីរឿងនេះឡើយ...

Image
(កង់បេរ៉ា)៖ សហរដ្ឋអាមេរិកបានត្រៀមចាយលុយរហូតដល់ទៅជាង ៣០៥.៩លានដុល្លារ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន នៅក្នុងទីក្រុងដរវីន (Darwin) របស់អូស្ត្រាលី ដើម្បីជាការបង្កើន វត្តមានយោធានៅក្នុងប្រទេសសម្ព័ន្ធមិត្តមួយនេះ ប៉ុន្តែមនុស្សមួយចំនួន ហាក់ដូចជាមិនចង់ពិភាក្សាពីរឿងនេះឡើយ ព្រោះទង្វើបែបនេះវាអាចជារឿងធម្មតាទៅហើយ សម្រាប់មហាអំណាចលេខ ១ លើលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Business Insider នារសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។ យោងតាមសេចក្តីព្រាងមួយទៅកាន់សភាអាមេរិក ក្នុងចំណោមទឹកប្រាក់គំរោងខាងលើនេះ គឺប្រមាណ ២១១.៥លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការកសាងមូលដ្ឋានទ័ពជើងទឹក ស្ថិតនៅទីក្រុង Darwin ភាគខាងជើងអូស្ត្រាលីផ្ទាល់ ហើយដែលគំរោងនេះគឺកំពុងតែរង់ចាំការ អនុម័តពីសមាជិកសភាអាមេរិក។ យ៉ាងណាក៏ដោយផែនការល្អិតនៃគំរោងនេះ គឺត្រូវបានដឹងតិចតួចប៉ុណ្ណោះ ហើយវាក៏ត្រូវបានចាត់ទុកជាគំរោងដែលនឹងត្រូវចំណាយប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ទីពីរផងដែរ ក្នុងចំណោមគំរោងផ្សេងៗទៀតរបស់អាមេរិកក្នុងការ បង្កើត មូលដ្ឋានទ័ពក្រៅប្រទេសបែបនេះ ប៉ុន្តែវានឹងក្លាយជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតមួយរបស់ យោធាអាមេរិកនៅក្នុងប្រទេសអូស្រ្ត

លោក គង់ គាំ៖ ការប្រឌិតព័ត៌មានថា មានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាមកម្ពុជា ជាផែនការអាក្រក់របស់អាមេរិក

Image
(ភ្នំពេញ)៖ អតីតប្រធានគណបក្សសមរង្ស៉ី លោក គង់ គាំ ដែលជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នាពេលបច្ចុប្បន្ននេះបានធ្វើការវិភាគថា ការប្រឌិតព័ត៌មានជាប្រព័ន្ធ ស្តីអំពីមូលដ្ឋានកងទ័ពចិន នៅលើទឹកដីកម្ពុជា នៅត្រង់ចំណុចរាមថ្មីៗនេះ គឺជាចេតនាអាក្រក់របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋានទ័ពរបស់ខ្លួន នៅសមុទ្រកំរ៉ាញ់ ប្រទេសវៀតណាម។ លោក គង់ គាំ បានបញ្ជាក់នៅ Facebook យ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិក ក្រុមនយោបាយខ្មែរ (កូនសំពាយ) ពិសេសក្រុមបាតុករខ្មែរ និងក្រុមយួនសេរី (Egar/ម៉ុងតាញ៉ា) ដែលអបអរ និងជំរុញ (ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩) របស់សភាជាន់ទាបសហរដ្ឋអាមេរិក និងការប្រឌិតជាប្រព័ន្ធ (របស់ស្ថាប័នរដ្ឋ និងសារព័ត៌មាន) អំពី (កិច្ចព្រមព្រៀងសម្ងាត់) ដែលថា កម្ពុជាបានយល់ព្រមឱ្យចិនប្រើ (ទីតាំងរាម ខេត្តព្រះសីហនុ) ជាមូលដ្ឋានយោធាគឺជាការគោះរទេះ (កម្ពុជា) គម្រាមគោ(ចិន)នោះ គឺឆ្ពោះទៅបង្កើតឱកាសឱ្យមូលដ្ឋានទ័ពអាមេរិកនៅ (សមុទ្រកាំរ៉ាញ វៀតណាម) អាចលាតសន្ធឹង នូវចេតនាអាក្រក់ដែលខ្លួនបានត្រៀមបំរុងផងក៏មិនដឹង»។ កាលពីពេលកន្លងទៅនេះ សារព័ត៌មានបរទេសជាច្រើនដែលមាននិន្នាការគាំទ្រអាមេរិក បានប្រឌិតព័ត៌មានបន្តបន្ទាប់អំពីមូលដ្ឋានទ័ពចិននៅក្នុងទឹកដីប្រទេសកម្

កុមារអាយុ៦ឆ្នាំ និង១៣ឆ្នាំ ស្ថិតក្នុងចំណោមអ្នកស្លាប់នៃហេតុការណ៍បាញ់ប្រហារ នៅរដ្ឋកាលីហ្វ័រញ៉ា, សហរដ្ឋអាមេរិក

Image
(កាលីហ្វ័រញ៉ា)៖ ប៉ូលិសអាមេរិក បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះចំនួន ០៣នាក់ដែល បានស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារ នៅឯពិព័រណ៌ចំណីអាហារក្នុងទីក្រុង ជីឡរី (Gilory) នៃរដ្ឋកាលីហ្វរញ៉ា កាលពីចុងសប្ដាហ៍កន្លងទៅ មានក្មេងប្រុសអាយុ០៦ឆ្នាំម្នាក់ និងក្មេងស្រី អាយុ១៣ឆ្នាំម្នាក់។ នេះបើតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០១៩។ យោងតាមប៉ូលិសអាមេរិក មនុស្ស១៩នាក់ ក៏បានរងរបួសផងដែរ និងកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ។ ដោយឡែក ខ្មាន់កាំភ្លើងត្រូវបានប៉ូលីសបាញ់សម្លាប់ភ្លាមៗនៅកន្លែង កើតហេតុ។ ប្រភពដដែល បានបញ្ជាក់ទៀតថា កាំភ្លើងដែលជនសង្ស័យបានប្រើប្រាស់ក្នុងការបាញ់រះលើ ហ្វូងមនុស្សខាងលើ គឺជាកាំភ្លើងដែលសាមីខ្លួន បានទិញដោយស្របច្បាប់នៅរដ្ឋ Nevada នៅដើមខែនេះ។ គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា មានឈ្មោះ Santino William Legan អាយុ ១៩ ឆ្នាំ។ ប៉ុន្តែ មូលហេតុនៃការបាញ់រះខាងលើនេះ គេនៅមិនទាន់ដឹងនៅឡើយទេ ខណៈការស៊ើបអង្កេត កំពុងតែដំណើរការយ៉ាងសកម្មពីសំណាក់ភ្នាក់ងារ FBI៕

រកឃើញឧបករណ៍សម្រាប់បាញ់មីស៊ីល ក្នុងវ៉ាលីអ្នកដំណើរនៅព្រលានយន្តហោះអាមេរិក

Image
(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកនាថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងថា ឧបករណ៍សម្រាប់បាញ់មីស៊ីលមួយគ្រឿង ត្រូវបាន គេឆែក ឃើញក្នុងវាលឺរបស់អ្នកដំណើរម្នាក់ នៅឯអាកាសយានដ្ឋានក្បែររដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលសន្តិសុខផ្នែកដឹកជញ្ជូនអាមេរិក TSA អាជ្ញាធរប្រចាំអាកាសយានដ្ឋានអន្តរជាតិ Baltimore/Washington International Airport បានរកឃើញឧបករណ៍ខាងលើ កំឡុងការត្រួតពិនិត្យវ៉ាលឺរបស់អ្នកដំណើរ។ ម្ចាស់វ៉ាលីនោះ បានអះអាងថា គាត់គឺជាមន្រ្តីយោធាធ្វើដំណើរពីប្រទេសគុយវ៉ែត ត្រឡប់មកមាតុភូមិវិញ ហើយបានយក ឧបករណ៍បាញ់មីស៊ីលនេះ មកទុកធ្វើជាវត្ថុអនុស្សាវរីយ៍។ គួរជម្រាបថា យ៉ាងណាមិញ ឧបករណ៍ខាងលើត្រូវបានរឹបអូសទុក និងប្រគល់ឲ្យអាជ្ញាធរជំនាញ ដើម្បីចាត់ចែងតាមនីតិវិធី៕

ធ្លាក់យន្ដហោះយោធាមួយគ្រឿង ផ្ដាច់ជីវិតមនុស្ស១៧នាក់ នៅប៉ាគីស្ថាន

Image
(អ៊ីស្លាម៉ាបាត)៖ យន្ដហោះយោធាប៉ាគីស្ថានមួយគ្រឿង បានធ្លាក់ក្នុងកំឡុងពេលហ្វឹកហាត់ ហោះហើរ នៅឯទីក្រុង Rawalpindi នៅព្រឹកថ្ងៃអង្គារនេះ ដោយផ្ដាច់ជីវិតមនុស្ស ១៧នាក់។ នេះបើតាមយោធាប៉ាគីស្ថាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។ យោធាប៉ាគីស្ថាន បានឱ្យដឹងទៀតថា ជនរងគ្រោះទាំង១៧នាក់ ក្នុងនោះមានសមាជិក អាកាសយាននិកទាំងអស់៥នាក់ និងជនស៊ីវិល១២នាក់ ហើយមនុស្ស១២នាក់ផ្សេង ទៀតក៏បានរងរបួសផងដែរ។ យន្ដហោះយោធានេះបានធ្លាក់ចំផ្ទះមួយខ្នងរបស់អ្នកភូមិ នៅក្នុងតំបន់ដោយបណ្ដាលឱ្យមានអគ្គីភ័យឆាបឆេះតែម្ដង។ គួរបញ្ជាក់ថា Rawalpindi គឺជាទីក្រុងមួយស្ថិតនៅក្បែររដ្ឋធានីអ៊ីស្លាម៉ាបាត។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុធ្លាក់ ឬប្រភេទយន្ដហោះយោធានេះ នៅឡើយទេ៕

បទយកការណ៍ទេសចរណ៍៖ ២៤ឆ្នាំជាមួយការងារអភិរក្ស អភិវឌ្ឍន៍ និងទេសចរណ៍ របស់អាជ្ញាធរជាតិអប្សរា

Image
(កំពត)៖ ក្នុងសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News ផ្សាយបទយកការណ៍កម្មវីធីទេសចរណ៍ប្រចាំសប្ដាហ៍ ដែលមានចំណងជើងថា «២៤ឆ្នាំជាមួយការងារអភិរក្ស អភិវឌ្ឍន៍ និងទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា»។ សូមទស្សនាវីដេអូបទយកការណ៍កម្មវីធីទេសចរណ៍ប្រចាំសប្ដាហ៍នេះដូចតទៅ៖

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា៖ ពាណិជ្ជកម្មអន្តរជាតិប្រែប្រួលរង្គោះរង្គើ សេដ្ឋកិច្ចប្រទេសចិនបន្តទៅមុខជាលំដាប់

Image
(ភ្នំពេញ)៖ នៅមួយរយៈពេលនេះ សារព័ត៌មានលោកខាងលិចមួយចំនួនចាប់ផ្ដើមជាថ្មីក្នុងការផ្សព្វផ្សាយមិនល្អ អំពីសេដ្ឋកិច្ចប្រទេសចិន ដោយបំភ្លៃថា សេដ្ឋកិច្ចចិនមានទំនោរទៅរកស្ថានភាពដាំក្បាលចុះក្រោម។ សេដ្ឋកិច្ចចិនពិតជាមានសភាពដូចនឹងអ្វីដែលសារព័ត៌មានទាំងនោះពោលឡើងឬយ៉ាងណា? អ្វីដែលជាការពិតគឺប្រឈមនឹងភាពរំខាននៃពាណិជ្ជកម្មអន្តរជាតិបែបអភិរក្សនិយម និងឯកតោភាគីនិយមសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំនេះ មិនត្រឹមមិនមានភាពធ្លាក់ចុះ ថែមទាំងទទួលបានរបាយការណ៍លទ្ធផលគួរឲ្យភ្ញាក់ផ្អើលទៀតផង។ ថ្មីៗនេះនាយកដ្ឋានជាតិស្ថិតិចិន បានចេញផ្សាយអំពីស្ថានភាពវិវត្តន៍នៃសេដ្ឋកិច្ចក្នុងប្រទេសរបស់ចិន ក្នុងអំឡុងឆមាសទី១ឆ្នាំនេះ រួមជាមួយទិន្នន័យមួយចំនួនទៀត។ ៦ខែដំបូងនៃឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ចិន មានការកើនឡើងក្នុងអត្រា ៦.៣% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅហើយដំណើរវិវត្តន៍នៃវិស័យ នាំមុខទាំងបី រួមមានការចំណាយវិនិយោគទុន និងការនាំចេញនាំចូលសុទ្ធតែមានស្ថេរភាពល្អ។ ចំណាយក្នុងស្រុកនៅបន្តដើរតួនាទីជាកត្ដាចម្បងក្នុង ការរុញច្រានកំណើនសេដ្ឋកិច្ចរបស់ចិន ក្នុងរយៈពេលមួយឆមាសនេះ ទំហំទឹកប្រាក់សរុបនៃចំណាយលើផលិតផលប្រើប្រាស់លក់ជារាយមានកំណើនប្រមាណ ៨.៤%។ សន្ទុះនៃកំ