មេដឹកនាំរដ្ឋាភិបាលលីប៊ីខាងលិច ប្តេជ្ញាប្រយុទ្ធឲ្យដល់ទីបំផុតជាមួយកងទ័ពលីប៊ីខាងកើត លុះត្រាណាតែម្ខាងព្រមចាញ់ទើបឈប់!

(ទ្រីប៉ូលី)៖ លោក ហ្វាយែស សារ៉ាច (Fayez Sarraj) ប្រមុខរដ្ឋាភិបាលលីប៊ីគាំទ្រដោយ អង្គការសហប្រជាជាតិ (GNA) ដែលមានមូលដ្ឋាននៅរដ្ឋធានីទ្រីប៉ូលីបាននិយាយថា កងទ័ពលោកនឹងមិនចុះញ៉មដាច់ខាត លុះត្រាតែកងកម្លាំងនៃគូបដិបក្ខរបស់លោក គឺកងទ័ពលីប៊ីខាងកើត (LNA) ដែលដឹកនាំ ដោយឧត្តមសេនីយ៍ ខាលីហ្វា អាហ្វតា (Khalifa Haftar) ដកថយទៅកាន់មូលដ្ឋានដើមរបស់ខ្លួនវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។

លោក Sarraj បានគូសបញ្ជាក់បែបនេះថា បើយោងទៅលើច្បាប់ មិនមែនកងទ័ពលោកទេ ដែលត្រូវផ្អាកប្រតិបត្តិការយោធា គឺអ្នកឈ្លានពានមកបង្ករឿងមុនទៅវិញទេ ដែលត្រូវដកខ្លួនថយចេញទៅរកកន្លែងដើមវិញ នៅពេលការប្រយុទ្ធគ្នាពុំទាន់ផ្ទុះឡើង គឺលោក Sarraj ចង់ឲ្យកងទ័ពលោក Haftar ដកចេញពីទីក្រុងធំបំផុតរបស់លីប៊ី (ទ្រីប៉ូលី) ត្រឡប់ទៅភាគខាងកើតដូចពីមុនវិញ។ បើមិនដូច្នោះទេ លោក Sarraj បានព្រមានថា ការប្រយុទ្ធគ្នានេះអាចចប់ទៅបាន លុះត្រាតែភាគីម្ខាងទទួលបរាជ័យ។

គួរជម្រាបថា លោក Haftar បានដឹកនាំយុទ្ធនាការយោធាទ្រង់ទ្រាយធំ ដើម្បីវាយដណ្តើមយករដ្ឋធានីទ្រីប៉ូលី ពីរដ្ឋាភិបាល GNA ចាប់តាំងតែពីដើមខែមេសាមក ខណៈកងទ័ពរបស់ GNA បានព្យាយាមតស៊ូការពារមូលដ្ឋានរបស់ខ្លួនយ៉ាងស្វិតស្វាញ។ ជាលទ្ធផលមកទល់ពេល មនុស្សរហូតដល់ជាង១,០០០នាក់ និងរងរបួសជាង ៥,៧០០នាក់ និង ១២០,០០០នាក់ផ្សេងទៀតត្រូវបង្ខំឲ្យភៀសខ្លួន៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម