អច្ឆរិយៈថ្មីរបស់ចិន៖ ស្ពានអាកាសទម្ងន់ «៤៦,០០០តោន» ត្រូវបង្វិលចូលគន្លងដោយជោគជ័យ

(ប៉េកាំង)៖ យោងតាមអាជ្ញាធរចិនបានឲ្យដឹងថា ស្ពានអាកាសមានទម្ងន់ ៤៦,០០០តោន និងបណ្តោយប្រវែង ២៦៣.៦ម៉ែត្រមួយខ្សែ ត្រូវបានបង្វិលដាក់ចូលទីតាំងគោលដៅ ដោយជោគជ័យនៅក្រុង ប៉ាវទីង (Baoding) ខេត្ត ហេបី (Hebei) ភាគខាងជើងប្រទេសចិននាថ្ងៃអង្គារនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចុះផ្សាយនៅល្ងាចថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ស្ពានអាកាសខាងលើត្រូវបានបង្វិលក្នុងរង្វាស់មុំ ៥២.៤ដឺក្រេ ក្នុងរយៈពេលសរុប ៦៨នាទីនៅពីខាងលើផ្លូវដែកដែលតភ្ជាប់រវាងទីក្រុង ប៉េកាំង និងទីក្រុងក្វាងចូវ។ វិធីសាស្រ្តធ្វើស្ពានហើយទើបរំកិលឲ្យចំទីតាំងតាមក្រោយនេះ ដើម្បីជួយសម្រួលចរាចរណ៍កុំឲ្យអាក់ខាន នៅផ្លូវរថភ្លើងដែលស្ថិតពីក្រោម។

គួរជម្រាបថា ស្ពាននេះត្រូវបានសាងសង់ឡើង ដោយសាខាភាគខាងត្បូង​របស់ក្រុមហ៊ុនសាជីវកម្មទំនាក់ទំនង នៃវិស្វកម្មសំណង់ចិន។ ដោយឡែកថ្មរំកិលមួយ គឺជាផ្នែកដែលសំខាន់បំផុតនៃដំណើការបង្វិលស្ពាននេះ។ អង្កត់ផ្ចិតវាមានប្រវែងដល់ទៅ ៦.៥ម៉ែត្រ ដែលជាការបំបែកកំណត់ត្រាពិភពលោកថ្មី រីឯទម្ងន់ និងប្រវែងរបស់ស្ពាន ដែលត្រូវបានបង្វិលថ្មីនេះក៏ដូចគ្នាដែរ។

សព្វថ្ងៃនេះចិនបានអនុវត្តវិធីសាស្រ្តសំណង់វិល (swivel construction) ក្នុងការសាងសង់ស្ពានជាច្រើននាពេលកន្លងមកនេះ ដើម្បីជម្នះបញ្ហាកកស្ទះចរាចរណ៍ និងនៅពេលកន្លែងត្រូវសង់មានលក្ខណៈចង្អៀត ខណៈការសាងសង់បែបនេះទៀតសោត ធ្វើឲ្យចំនេញពេលវេលាបានច្រើន៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម