ឥណ្ឌូណេស៊ីទើបបញ្ជូនសំរាម៧កុងតឺនឺទៅបារាំង និងហុងកុងវិញ ខណៈ៤២កុងតឺនឺទៀតត្រៀមបញ្ជូនទៅអាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃអង្គារនេះ បានបញ្ជូនកុងតឺនឺផ្ទុកសំរាមចំនួន ០៧ ដែលត្រូវបាននាំចូលដោយខុសច្បាប់ ទៅត្រឡប់ទៅកាន់ប្រទេសបារាំង និងទីក្រុងហុងកុងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី កុងតឺនឺទាំង០៧ខាងលើមានផ្ទុកទៅដោយ សំរាមធម្មតា ថង់ប្លាសិ្ទច និងសម្ភារៈបង្កគ្រោះថ្នាក់។ សំរាមទាំងនេះដែលរំលោភលើច្បាប់នាំចូល ហើយត្រូវបញ្ជូនចេញពីឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទ ដើម្បីធ្វើការដឹកចេញទៅប្រភពដើម។

គួរបញ្ជាក់ថា ក្នុងចំណោមសំរាម៧កង់តឺន័រខាងលើមាន ០២ទូរត្រូវបញ្ជូនទៅកាន់ប្រទេស បារាំង និង ០៥ទូរទៅកាន់ទីក្រុងហុងកុង។ ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរឥណ្ឌូណេស៊ី ក៏កំពុងដំណើរការនិតិវិធីបញ្ជូនសំរាម ៤២កុងតឺន័រដទទៃទៀតទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់វិញផងដែរ៕







Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម