ចិនទទូចឲ្យអាមេរិកលុបចោលវិញជាបន្ទាន់គម្រោងលក់សព្វាវុធទំហំពាន់លានដុល្លារឲ្យតៃវ៉ាន់

(ប៉េកាំង)៖ ទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ បានចេញមុខទទូចឲ្យសហរដ្ឋអាមេរិក លុបចោលវិញភ្លាមនូវគម្រោងលក់សព្វាវុធ​ឲ្យ​​ទៅកោះតៃវ៉ាន់ និងបានបន្តស្នើឲ្យទីក្រុងវ៉ាស៊ីនតោនផ្តាច់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ថែមទៀត។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយដូច្នេះថា «ចិនទទូចឲ្យសហរដ្ឋអាមេរិក គោរពតាមការ​ប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ចិនតែមួយ ព្រមទាំងសេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិន-អាមេរិក ហើយលុបចោល​វិញនូវគម្រោងលក់សព្វាវុធផ្សេងៗទៅឲ្យតៃវ៉ាន់ និងកាត់ផ្តាច់ចំណងទាក់ទងផ្នែកយោធាជាមួយតៃវ៉ាន់ ដើម្បីជៀសវាងការ​​បំផ្លិចបំផ្លាញទំនាក់ទំនងទ្វេភាគីរបស់យើង ក៏ដូចជាសុខសន្តិភាពនិងស្ថិរភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់»។

គួរជម្រាបថា លោក Geng បានធ្វើការអត្ថាធិប្បាយបែបនេះ ដើម្បីជាការឆ្លើយតបចំពោះគម្រោងលក់សព្វាវុធទំហំ២.២ពាន់លាន​ដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោន ទៅឲ្យកោះតៃវ៉ាន់ ដោយក្នុងនោះរួមមានទាំងរថក្រោះ M1A2 Abram និងមីស៊ីលកម្ទេចយន្តហោះ​ Stinger ជាដើម៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម