ទីបំផុតលោក គីម ជុងអ៊ុន ត្រូវលើកឲ្យធ្វើជាប្រមុខរដ្ឋតែម្តង ដើម្បីស្មើមុខមាត់ជាមួយមេដឹកនាំកំពូលនានា​លើពិភពលោក

(សេអ៊ូល)៖ កូរ៉េខាងជើងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនហើយ ដោយតែងតាំង លោក គីម ជុងអ៊ុន ជា «ប្រមុខរដ្ឋ» ដើម្បីលើកតំណែងរបស់លោកឱ្យស្មើមុខស្មើមាត់នឹង មេដឹកនាំពិភពលោកដទៃៗទៀតដូចជា លោក ដូណាល់ ត្រាំ ជាដើម។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅរសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋធម្មនុញ្ញថ្មីខាងលើដែលត្រូវបានធ្វើវិសោធនកម្ម នៅក្នុងកិច្ចប្រជុំពេញអង្គនៃសភាកំពូល ប្រជាជនកូរ៉េខាងជើង កាលពីខែមេសាកន្លងទៅបានចែងថា ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការដ្ឋ គឺលោក គីម ជុងអ៊ុន មានតួនាទីស្មើនឹង «មេដឹកនាំកំពូល» ពោលគឺតំណាងឱ្យកូរ៉េខាងជើង ក្នុងនាមជាប្រមុខរដ្ឋតែម្ដង។ តួនាទីប្រមុខរដ្ឋកូរ៉េខាងជើង មុនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺជា តំណែងរបស់ប្រធាននៃប្រធានសភាកំពូលប្រជាជនកូរ៉េខាងជើង លោក ឈឺ រ្យុងហេ (Choe Ryong Hae)។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ការលើកតំណែងលោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋ អាចនឹងជួយកូរ៉េខាងជើងក្នុងការស្ដារទំនាក់ទំនងការទូតឡើងវិញជាមួយបណ្ដា ប្រទេសដទៃ។ មិនតែប៉ុណ្ណោះ ការតែងតាំងនេះទៀតសោតក៏នឹងធ្វើឱ្យលោក គីម មានតួនាទី ស្មើមុខស្មើមាត់ក្នុងជំនួបកំពូលនានា ជាមួយបណ្ដាមេដឹកនាំដទៃដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ឬក៏ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាដើម៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម