អាមេរិកកំពុងត្រៀមយកពន្ធលើទំនិញអឺរ៉ុប ដែលគិតជាទឹកប្រាក់ជិត៤ពាន់លានដុល្លារ...

(វ៉ាស៊ីនតោន)៖ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានចេញផ្សាយនៅថ្ងៃចន្ទ សប្ដាហ៍នេះនូវបញ្ជីឈ្មោះផលិតផលជាច្រើនរបស់សហភាពអឺរ៉ុប ដែលអាចនឹងជាប់កាតព្វកិច្ច ពន្ធអាមេរិក ដោយសារតែជម្លោះរវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។

ផលិតផលនៅក្នុងបញ្ជីឈ្មោះខាងលើមានតម្លៃជិត ៤ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងផលិត ផលតដូចជាផ្លែបឺរី សាច់ ឈីស ប្រេងអូលីវ ប៉ាស្ដា ស្រាវីស្គី និងលោហៈ ដែលគិតជាសរុបមានប្រហែល ៨៩មុខ។ បន្ថែមពីខាងលើនេះ ការចេញផ្សាយបញ្ជីទៀតសោត គឺជាបន្ថែមថ្មីមួយទៅក្នុងបញ្ជីផលិតផលមានតម្លៃ ២១ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានប្រកាសយកពន្ធកាលពីខែមេសា។

គួរបញ្ជាក់ថា បើតាម USTR ការជួយទំនុកបម្រុងរបស់សហភាពអឺរ៉ុបដល់ក្រុមហ៊ុនផលិត យន្ដហោះ Airbus បានធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំ ១១ពាន់លានដុល្លារ ខណៈអង្គការ WTO កំពុងស៊ើបអង្កេតលើបញ្ហាថាតើសហភាពអឺរ៉ុប ពិតជារំលោភលើច្បាប់ ពាណិជ្ជកម្មអន្តរជាតិដែរ ឬទេ។ ប៉ុន្តែទន្ទឹមគ្នាខាងក្រុមហ៊ុនយក្សអឺរ៉ុប មួយនេះក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា លួចជួយក្រុមហ៊ុន Boeing ដូចគ្នាផងដែរ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម