ចិនប្រាប់ទៅអាមេរិក៖ «ដកបាតដៃខ្មៅរបស់អ្នកចេញពីហុងកុងជាបន្ទាន់»

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ជនយីង (Hua Chunying) បានចេញមុខចោទប្រកាន់មន្ត្រីអាមេរិកត្រង់ៗថា ជាអ្នកនៅពីក្រោយអំពើបាតុកម្មយ៉ាងហិង្សា នៅទីក្រុងហុងកុងថែមទាំងបានណែនាំឱ្យដក «បាតដៃខ្មៅ» របស់អ្នក (អាមេរិក) ចេញពីទឹកដីហុងកុងជាបន្ទាន់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

គួរជម្រាបថា នៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅហុងកុងបានផ្ទុះឡើងមហាបាតុកម្មមួយ ដែលបានរៀបចំឡើង ដើម្បីប្រឆាំងនឹងគម្រោងច្បាប់ធ្វើបត្យាប័នជនជសង្ស័យ ទៅកាន់ចិនដីគោកដើម្បីកាត់ទោស។ តែយ៉ាងណាក៏ដោយ ចលនានេះបានស្ងប់ស្ងាត់បន្តិចទៅវិញ បន្ទាប់ពីមេដឹកនាំទីក្រុងហុងកុងគឺលោកស្រី ខារី ឡាំ ចេញមុខប្រកាសលុបចោលច្បាប់នោះវិញ៕

ប៉ុន្តែនៅថ្ងៃអាទិត្យកន្លងទៅនេះ មានក្រុមអនាមិកមួយក្រុមប្រដាប់ដោយដំបងវ៉ែងៗ បានបើកការវាយប្រហារយ៉ាងសាហាវមកលើក្រុមបាតុករ នៅស្ថានីយ៍រថភ្លើងមួយកន្លែង នៅទីក្រុងហុងកុង។ ការណ៍នេះបានបញ្ឆេះកំហឹងប្រជាពលរដ្ឋហុងកុងសាជាថ្មី ចំពោះគម្រោងច្បាប់ធ្វើបត្យាប័នជនជាប់សង្ស័យទៅកាន់ចិនដីគោកដើម្បីកាត់ទោស៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម