អង្គការអន្តរជាតិមួយ «ព្រមានបណ្តាប្រទេសអឺរ៉ុប អំពីមហន្តរាយភ្លើងឆេះព្រៃ» ដោយសារតែរលកកម្តៅ និងគ្រោះរាំងស្ងួត
(ម៉ាឌ្រីត)៖ អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានព្រមានបណ្ដាប្រទេសតំបន់អឺរ៉ុប ពីហានិភ័យនៃ «ភ្លើងឆេះព្រៃដ៏អាក្រក់បំផុត» ខណៈរលកកម្ដៅ និងភាពរារាំងស្ងួតកំពុង វាយប្រហារលើតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។
យោងតាម WWF តំបន់មេឌីទែរ៉ាណេ អាចនឹងរងប៉ះពាល់ធ្ងន់ធ្ងរជាងគេពីរលកកម្ដៅ ដែលបង្ក ឡើងដោយបម្រែបម្រួលអាកាសធាតុ។ រលកម្ដៅនេះក៏បានផ្ដាច់ជីវិតមនុស្ស ១៣នាក់ផងដែរ នៅក្នុងតំបន់អឺរ៉ុបជាពិសេសនៅក្នុងប្រទេសបារាំង ដែលសីតុណ្ហភាពហក់ឡើងខ្ពស់លើស កំណត់ត្រាមិនធ្លាប់មាននៅក្នុងឆ្នាំ២០១៩នេះ។

គួរបញ្ជាក់ថា បើតាម WWF ផ្ទៃដីជាង ៣០០,០០០ហិកតានៃព្រៃឈើនៅទូទាំងទ្វីបអឺរ៉ុប រងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ដោយគិតជាទឹកប្រាក់ស្មើនឹង ៣.៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ដោយឡែកនាពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួននៅអឺរ៉ុបដូចជាបារាំង អេស្ប៉ាញ និងអង់គ្លេសជាដើម ក៏កំពុងទទួលរងរលកកម្តៅកើនឡើងមិនធ្លាប់មានផងដែរ ដោយសីតុណ្ហភាពបានហក់ដល់ក្បែរ ៤០អង្សាសេនៅទីក្រុងប៉ារីស ដែលជាកំណត់ត្រាថ្មី ខណៈនៅអេស្ប៉ាញវិញមនុស្សពីរនាក់បានបាត់បង់ជីវិត កាលពីសប្តាហ៍មុន៕
Comments