សហរដ្ឋអាមេរិក៖ បុរសម្នាក់ត្រូវប៉ូលិសបាញ់សម្លាប់ កំឡុងពិធីត្រៀមអបអរបុណ្យឯករាជ្យជាតិ


(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ប៉ូលិសប្រចាំទីក្រុងផូលស៍បូ (Poulsbo) នៃរដ្ឋវ៉ាស៊ីនតោនភាគខាងលិចសហរដ្ឋអាមេរិក បានបាញ់បុរសម្នាក់ស្លាប់ កំឡុងព្រឹត្តិការណ៍បាញ់កាំជ្រួចមួយ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅរដ្ឋវ៉ាស៊ីនតោន) ដើម្បីត្រៀមអបអរបុណ្យឯករាជ្យជាតិ អាមេរិកថ្ងៃទី០៤ ខែកក្កដា។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។

បើតាមអង្គភាពប៉ូលិសនៃទីក្រុង Poulsbo កងកម្លាំងប៉ូលិសរបស់ខ្លួន បានទទួលសេចក្តីរាយការណ៍ថា មានបុរសម្នាក់បង្កការគំរាមកំហែងដល់គេឯង ស្របពេលដែលមនុស្សម្នាយ៉ាងច្រើនកុះករ បានប្រមូលផ្តុំគ្នាបីសួនច្បារ វ៉តធើហ្វ្រុនត៍ (Waterfront Park) ដើម្បីទស្សនាព្រឹត្តិការណ៍បាញ់កាំជ្រួច ជាការត្រៀមអបអរទិវា «Fourth of July (០៤ កក្កដា)» ដែលជាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក។

គួរជម្រាបថា បើតាមការអះអាងពីប៉ូលិស ពួកគេបានរកឃើញបុរសខាងលើ ប៉ុន្តែការប្រទាញប្រទង់គ្នាក៏បានកើតឡើងរវាងបុរសម្នាក់នោះ និងអាជ្ញាធរ។ ក្រោយមកមន្រ្តីប៉ូលិសម្នាក់បានទាញកាំភ្លើងបាញ់ត្រូវបុរសនោះ ដែលបណ្តាលឲ្យបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុតែម្តង។ ហេតុការណ៍នេះ បានធ្វើឲ្យមានភាពវឹកវរកំឡុងព្រឹត្តិការណ៍បាញ់កាំជ្រួច ដោយមនុស្សម្នាទាំងក្មេងទាំងចាស់ បាននាំគ្នារត់យ៉ាងប្រសាចចេញពីកន្លែងកើតហេតុ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម