លើលោកនេះ គ្មានរឿងអ្វីដែលអាមេរិកធ្វើមិនបាននោះទេ, នេះជាសម្ដីលោក ត្រាំ ថ្លែងក្នុងថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការសាទរ និងកោតសរសើរ យ៉ាងខ្លាំងដល់វីរៈកងទ័ពអាមេរិក សម្រាប់ការពលីដើម្បីបុព្វហេតុជាតិ ហើយក៏បានបញ្ជាក់ដែរថា នៅលើលោកនេះគ្មានរឿងអ្វី ដែលសហរដ្ឋអាមេរិកធ្វើមិនបាននោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាទៅកាន់អ្នកចូលរួមបុណ្យឯករាជ្យ ជាតិអាមេរិកថ្ងៃទី៤ ខែកក្កដា នៅឯវិមានអនុស្សាវរីយ៍ Lincoln Memorial ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។ លោក ត្រាំ បានលើកឡើងនាឱកាសនោះដូច្នេះថា ៖«យើងបានចូលរួមចងចំាថ្ងៃប្រវត្តិសាស្ត្រ ប្រជាជន និងវីរៈបុរសរបស់យើងដែលបានពលីដើម្បីជាតិរបស់យើង ...លើសពីនេះទៅទៀត យើង នឹងមិនបោះបង់ចោលការតស៊ូ ដើម្បីអនាគតដ៏ល្អប្រសើរឡើយ ពីព្រោះគ្មានរឿងណាមួយដែល អាមេរិកធ្វើមិនបាននោះទេ»។

គួរបញ្ជាក់ថា មន្ទីរបញ្ចកោណ មិនបានបង្ហាញពីការចំណាយលើការរៀបចំបុណ្យឯករាជ្យជាតិ នៅក្នុង ឆ្នាំនេះទេ ខណៈមានសេចក្ដីរាយការណ៍ខ្លះថាពិធីបុណ្យនេះអាចចំណាយប្រាក់អស់ជាង ២.៥លានដុល្លារ។ ប៉ុន្តែ ក្រុមអ្នករិះគន់ឯណោះវិញ ក៏បានឆ្លៀតចោទប្រកាន់លើលោក ដូណាល់ ត្រាំ ផងដែរថា បានចាយលុយខ្ជះខ្ជាយ និងប្រើប្រាស់បុណ្យឯករាជ្យជាតិក្នុងផ្លូវនយោបាយ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ចូលមកដល់ តែប៉ុណ្ណោះ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម