លោក ពូទីន សន្យាជួយលោក អាសាដ កម្ចាត់ក្រុមភេរវករ ក្នុងថ្ងៃខួបលើកទី៧៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ នៅថ្ងៃអាទិត្យនេះ នាឱកាសខួបអនុស្សាវរីយទី៧៥ នៃការបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ជាមួយការសន្យាជួយកម្ចាត់ក្រុមភេរវករទាំងអស់ នៅក្នុងប្រទេស ស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។

លោក ពូទីន បានបញ្ជាក់នៅក្នុងសារអបអរសាទរខាងលើដូច្នេះថា៖ «ជូនចំពោះ លោកប្រធានាធិបតី (បាស្សា អាល់អាសាដ), សូមលោកទទួលយកការអបអរសាទរយ៉ាងស្មោះស្ម័គ្រ របស់ខ្ញុំ នាឱកាសខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសយើងទាំង២...»។

គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៊ីនឹងបន្តសហការជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់សាដ នៅក្នុងការបោសសំអាតក្រុមភេរវករជ្រុលនិយម ដើម្បីស្ដារសន្តិសុខ និងសន្តិភាព ក្នុងប្រទេសស៊ីរីឡើងវិញ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម