សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលធ្វើនយោបាយបន់ឲ្យគេស្លាប់ ជាអ្នកនយោបាយដែលអន់បំផុត

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសជាថ្មីម្ដងទៀតថា សម្ដេចត្រូវតែរស់នៅ ដើម្បីកម្ចាត់ក្រុមក្បត់ជាតិ រក្សាសន្ដិភាព ជូនប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជាបន្ដទៀត។

ក្នុង ឱកាសអញ្ជើញ ពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំទៅក្រុមអ្នកធ្វើនយោបាយ ដែលរង់ចាំឲ្យសម្ដេចស្លាប់នោះ ឲ្យឈប់បានឈប់ទៅ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់ពីសាំហ្គាពួមក ថាឈប់បានឈប់ទៅ ហើយបើសិនជាធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ សូមរង់ចាំជាតិក្រោយទៅ ព្រោះយមរាជមិនទាន់ត្រូវការជីវិតខ្ញុំទេ ទុកខ្ញុំឲ្យនៅកម្ចាត់ពួកក្បត់ជាតិ រក្សាសន្ដិភាព មិនតិចជាង៤០ឆ្នាំទៀតទេ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានចោទជាសំណួរថា ប្រសិនបើធ្វើនយោបាយគ្រាន់តែរង់ចាំឲ្យគេស្លាប់ តើអ្នកធ្វើនយោបាយដែលក្លាហានទេ? ប៉ុន្ដែផ្ទុយទៅវិញ សម្ដេចបានបញ្ជាក់ថា អ្នកដែលធ្វើនយោបាយបន់ឲ្យគេស្លាប់ អ្នកនយោបាយដែលអន់បំផុត។
គួរជម្រាបថា កាលពីសម្ដេចទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី នាពេលថ្មីៗ ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន បានប្រឌិតព័ត៌មានថា សម្ដេចមានជំងឺធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាននោះទេ ប៉ុន្ដែភ្លាមៗ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការឆ្លើយតបថា «ឈប់បានឈប់ទៅ» អ្នកដែលបន់ឲ្យសម្ដេចស្លាប់ ព្រោះយមរាជមិនត្រូវការជីវិតសម្ដេចនោះទេ។
តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ ) ព្រោះការធ្វើនយោបាយ រង់ចាំឱ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះ ព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេ ក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជន និងកម្ចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត»៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម