សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីមន្ទីរពេទ្យសិង្ហបុរីហើយ, នឹងត្រឡប់មកកម្ពុជានៅថ្ងៃស្អែក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាកចេញពីមន្ទីរពេទ្យសិង្ហបុរីហើយ ដោយសម្តេចនឹងត្រឡប់មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីត្រៀមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ នេះបើតាមការ Comment របស់សម្តេចនៅក្នុង Facebook របស់ក្រុម «ចំរៀងគ្រួសារខ្មែរ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពុកបានចេញពីមន្ទីពេទ្យមកនៅសណ្ឋាគារតាំងពីព្រឹកមិញម្ល៉េះ ថ្ងៃទី១០ កក្កដា នឹងត្រឡប់ទៅវិញដើម្បីដឹកនាំ ប្រជុំគណរដ្ឋមន្ត្រីនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ អរគុណបងប្អូនជនរួមជាតិ ដែលបានជូនពរ ឬបារម្ភពីសុខភាពខ្ញុំ»។

ថ្លែងពីប្រទេសសិង្ហបុរី សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ដល់ក្រុមចម្រៀងគ្រួសារខ្មែរ ដោយលើកឡើងថា៖ «ពុកនៅអាចចូលរួមកម្មវិធីចម្រៀងគ្រួសារខ្មែរបាន។ យមរាជមិនត្រូវការជីវិតពុកទេ ព្រោះយមរាជត្រូវការឱ្យនៅការពារកូនៗ និងប្រជាជនកម្ពុជាតទៅទៀត។ ពួកចង់ឱ្យពុកស្លាប់ពិតជាខកចិត្ត ពេលឃើញពុកនៅមានលទ្ធភាពចូលរួមជាមួយកូនៗបាន»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានសុំលុបចោលរាល់ជំនួបទាំងឡាយ ដែលគ្រោងធ្វើនៅសប្តាហ៍នេះ ដោយសារតែសម្តេចត្រូវអញ្ជើញទៅពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម