ក្រសួងការពារជាតិចិនថា សហរដ្ឋអាមេរិក កំពុងបំផ្លាញស្ថេរភាពសកលលោក

(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបំផ្លាញយុទ្ធសាស្ត្រ ស្ថេរភាពសកល តាមរយៈការបង្កើនកញ្ចប់ថវិកាយោធា និងលក់អាវុធឱ្យកោះតៃវ៉ាន់ ដែលទីក្រុង ប៉េកាំងចាត់ទុកថាជាខេត្តមួយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។
ក្រសួងការពារជាតិចិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសៀវភៅស ចេញផ្សាយនៅថ្ងៃពុធនេះ។ សៀវភៅសដដែល បានបញ្ជាក់ទៀតថា ដោយសារតែសហរដ្ឋអាមេរិក បញ្ហាកោះតៃវ៉ាន់មានសភាព កាន់តែធ្ងន់ធ្ងរ ខណៈកម្លាំងផ្ដាច់ខ្លួនទាមទារឯករាជ្យឱ្យកោះតៃវ៉ាន់ នៅតែបន្តបង្កការគំរាមកំហែង ដល់សន្តិភាព និងស្ថេរភាព នៅច្រកសមុទ្រតៃវ៉ាន់។
គួរជម្រាបថា ក្រសួងការបរទេសអាមេរិក នៅក្នុងខែកក្កដានេះ បានអនុម័តការលក់អាវុធមានតម្លៃ ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ ដោយមិនខ្វល់ឡើយចំពោះការព្រមានរបស់ចិន។ ចិនបាន ព្រមានជារឿយៗថា នឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ នៅក្នុងករណីចំាបាច់ ជាពិសេសបើសិនជាសហរដ្ឋអាមេរិក ហ៊ានបំបែកដែនកោះមួយនេះចេញពីចិន៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម