ឥណ្ឌា៖ មនុស្សជិត៣០នាក់ស្លាប់ ដោយសាររថយន្តក្រុងធ្លាក់ចូលប្រឡាយ

(ញូដេលី)៖ រថយន្តក្រុងមួយគ្រឿងដឹកអ្នកដំណើរប្រមាណ ៥០នាក់ចេញពីទីក្រុងឡាក់ណាវ (Lucknow) ឆ្ពោះទៅកាន់រដ្ឋធានីញូវដេលី បានក្រឡាប់ចូលប្រឡាយមួយខ្សែ ស្ថិតក្នុងខេត្តអ៊ូតា ប្រាដេស (Uttar Pradesh) នាព្រឹកថ្ងៃចន្ទនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី០៨ ខែកក្តដា ឆ្នាំ២០១៩នេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានឲ្យដឹងថា មានអ្នកដំណើរយ៉ាងហោចណាស់ ២៩នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួសធ្ងន់នៅក្នុងឧបទ្ទវហេតុនេះ។ ចំណែកឯប្រតិបត្ដិការជួយសង្រ្គោះអ្នកដែលនៅរស់ ក៏កំពុងតែដំណើរការនៅកន្លែងកើតហេតុហើយដែរ។

ចំណែកឯមូលហេតុដែលបានបង្កឲ្យមានឧបទ្ទវហេតុនេះ គឺដោយសារតែអ្នកបើកបរ​បានបាត់បង់ស្មារតីគ្រប់គ្រងស្ថានការណ៍ ទើបរថយន្តជ្រុលចង្កូតចូលទៅក្នុងគន្លងផ្លូវរថភ្លើង ហើយភ្លាមៗនោះវាក៏បានក្រឡាប់ចូលប្រឡាយតែម្តងទៅ។ ស្ថានភាពផ្លូវមិនអំណោយផល និងរថយន្តក្រុងចាស់ៗ គឺជាកត្តាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ស្រដៀងៗគ្នាជាច្រើនករណី​រៀងរាល់ឆ្នាំនៅទូទាំងប្រទេសឥណ្ឌា៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម