សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះអ្វីៗ ត្រូវបញ្ចប់មួយរយៈតាមបញ្ជារបស់គ្រូពេទ្យ

(ភ្នំពេញ)៖ ទម្ងន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកើនឡើងចំនួន ៣គីឡូបន្ថែមទៀត បន្ទាប់ឈឺស្មា ហើយត្រូវផ្អាកហាត់ប្រាណរយៈពេល ៥ថ្ងៃមកនេះ។ នេះបើតាមការបញ្ជាក់របស់សម្តេច នៅលើ Facebook នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «តើទៅណាទៀតខ្ញុំ? ពេលមុនបន្ទាប់ពីធ្វើការរួចហើយ មានកម្មវិធីហាត់ប្រាណ តាមរបៀបជាច្រើនដូចជារត់លើម៉ាសុីនជិះកង់ ដើរតាមធម្មជាតិលើស១មុឺនជំហាន។ ថ្ងៃសៅរ៍-អាទិត្យ មានកម្មវិធីវាយកូនគោលគួរឱ្យសប្បាយខ្លាំងណាស់»។

សម្តេចបានបន្តទៀតថា៖ «ពេលនេះអ្វីៗ ត្រូវបញ្ចប់មួយរយៈតាមបញ្ជាររបស់គ្រូពេទ្យ។ គិតរៀនច្រៀង ដែលពេទ្យមិនហាម តែសំឡេងយើងមិនពិរោះ សល់ម្យ៉ាងគត់គឺថតរូបបង្ហោះ Facebook។ រឿងគួរឱ្យព្រួយគឺដូចចាស់ៗនិយាយថា (ឈឺជើងធាត់ឈឺមាត់ស្គម) ពិតមែនតែខ្ញុំឈឺស្មាតែក៏ដូចឈឺជើងដែរ៥ថ្ងៃឡើង ៣គីឡូដូចនេះ ការខិតខំហាត់ប្រាណ២ឆ្នាំ កន្លងមក ដើម្បីបន្ថយទម្ងន់ពិតជាឥតប្រយោជន៏និងត្រូវត្រៀម បន្ធូរចង្កេះខោហើយខ្ញុំ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានសុំលុបចោលរាល់ជំនួបទាំងឡាយ ដោយសារតែសម្តេចត្រូវអញ្ជើញទៅពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅសិង្ហបុរីនោះសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន បានវិលមកភាពប្រក្រតីវិញផងដែរ។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមគ្រូពេទ្យសិង្ហបុរី ហាមហាត់ប្រាណមួយរយៈ ដើម្បីកុំឱ្យបញ្ហាគ្រេចស្មានេះកើតមានជាថ្មីម្តងទៀត៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម