ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញអង្ករបានជាង២៨ម៉ឺនតោន កើនឡើងតិចតួច

(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ  ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ២៨១,៥៣៨តោន កើតឡើង៣.៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន ២៧១,៥៣៧តោន។

របាយការណ៍បញ្ជាក់ថា ប្រទេសចិននៅតែនាំមុខគេ ក្នុងការទិញអង្ករពីកម្ពុជា ដោយនៅរយៈពេល៦ខែ ឆ្នាំនេះមានចំនួនជាង១១ម៉ឺនតោន ស្មើនឹង៤០ភាគរយនៃចំនួនសរុប តាមពីក្រោយដោយប្រទេសបារាំងជិត៤ម៉ឺនតោន និងប្រទេស Gabon ចំនួន១.៦ម៉ឺនតោន។

ដោយឡែកសម្រាប់ប្រភេទអង្ករដែលកម្ពុជានាំចេញច្រើនជាងគេ គឺអង្ករក្រអូបចំនួនជិត២៤ម៉ឺនតោន ស្មើនឹង៨៤ភាគរយ ក្រៅពីនោះគឺអង្ករស។

អង្ករកម្ពុជាបានលក់ទៅក្នុងទីផ្សារប្រមាណ៥០ប្រទេសនៅលើពិភពលោក។ ដោយឡែកក្រុមហ៊ុននាំចេញអង្ករមានចំនួន៧៥ក្រុមហ៊ុន។ នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង៦០ម៉ឺនតោន៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម