សម្តេចតេជោ ហ៊ុន សែន៖ ជាង ១០ថ្ងៃនៃការឈឺស្មាសម្រេច និងចុះហត្ថលេខាលើឯកសារជាង ៣០០ច្បាប់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលជាង១០ថ្ងៃនៃការសម្រាកពីការងារផ្សេងៗតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដោយសារតែការឈឺស្មានោះ សម្តេចបានសម្រេច និងចុះហត្ថលេខាលើឯកសារជាង ៣០០ច្បាប់។

សម្តេចតេជោ បានបញ្ជាក់ទៀតថា បើទោះបីស្មារបស់សម្តេចឈឺ តែម្រាមដៃរបស់សម្តេចមិនឈឺនោះឡើយ។ ជាមួយរូបភាពមួយសន្លឹកនៅក្នុងបន្ទប់ធ្វើនាគេហឋានអមដោយចៅតូចៗប្រុសស្រី៥នាក់ ដែលបង្ហោះលើ Facebook នៅល្ងាចថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «នៅកន្លែងដែលខ្ញុំអង្គុយនេះមានឯកសារពី ៣០ ទៅ៥០ច្បាប់ក្នុងមួយថ្ងៃ ដែលខ្ញុំត្រូវពិនិត្យសម្រេច ឬចុះហត្ថលេខា។ ប្រសិនបើឯកសារទាំងនោះ មិនត្រូវបានអនុម័តពីខ្ញុំទេបណ្តាស្ថាប័ននឹងត្រូវរង់ចាំ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា «ជាង១០ថ្ងៃដែលខ្ញុំឈឺស្មាខ្ញុំបានពិនិត្យរបាយការណ៍ ផ្តល់ការណែនាំ សម្រេច និងចុះហត្ថលេខាលើឯកសារប្រមាណជាង ៣០០ច្បាប់ ព្រោះម្រាមដៃខ្ញុំមិនឈឺជាមួយស្មានោះឡើយ»។

សារនៅលើ Facebook ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចឱ្យដឹងផងដែរថា ជារៀងរាល់ថ្ងៃមានចៅៗមកសម្រាក និងមកលេងជាមួយសម្តេច និងភរិយា។ ប៉ុន្តែល្ងាចនេះចម្លែកល្មានចៅ៥នាក់ អមដំណើរសម្តេចមកការិយាល័យ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម