លោក ពូទីន៖ រុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីស្ដាររាល់ទំនាក់ទំនងឡើងវិញជាមួយ សហភាពអឺរ៉ុប

(រ៉ូម)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងម៉ូស្គូ បានត្រៀមខ្លួន រួចជាស្រេច ដើម្បីស្ដាររាល់ទំនាក់ទំនងឡើងវិញជាមួយសហភាពអឺរ៉ុប ក៏ដូចជាធ្វើការងារ រួមគ្នាជាមួយរាល់អ្នកនយោបាយអឺរ៉ុបដែលទទួលបានការគំាទ្រពីប្រជាជនរបស់ពួកគេ។ នេះ បើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។

លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អ៉ីតាលី Corriere della Sera ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។ ថ្លែងនាឱកាសនោះ លោក ពូទីន បានលើកឡើងដូច្នេះថា៖ «យើងមានចំណាប់អារម្មណ៍ចង់ស្ដាររាល់ទំនាក់ទំនងឡើង វិញរវាងសហភាពអឺរ៉ុប និងរុស្ស៊ី សំដៅថែរក្សាសន្តិភាព សនិ្តសុខ និងស្ថេរភាពនៅលើ ទ្វីបអឺរ៉ុបទាំងមូល។ មិនតែប៉ុណ្ណោះ យើងក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ ក្នុងការធ្វើការ ងារជាមួយអ្នកនយោបាយអឺរ៉ុប»។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ពូទីន កើតមានឡើងនៅចំពេលសហភាព អឺរ៉ុប កំពុងដំណើរការការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកំពូលអឺរ៉ុប សម្រាប់អាណត្តិថ្មី។ ទំនាក់ទំនងរវាងរុស្ស៊ី និងសហភាពអឺរ៉ុប មានភាពតានតឹងគ្នា ក្រោយរុស្ស៊ីក្រសោបយក តំបន់គ្រីមមៀ ពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ហើយជាការឆ្លើយតបអឺរ៉ុបបានសម្រេចចិត្ត ដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ប្រឆាំងទីក្រុងម៉ូស្គូ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម