ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ប្រកាសដាក់ឱ្យដំណើរការទំព័រ Facebook ផ្លូវការរបស់ខ្លួន

(ភ្នំពេញ)៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានប្រកាសដាក់ឱ្យដំណើរការ Facebook ផ្លូវការរបស់ខ្លួន ដែលមានឈ្មោះថា « ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ហើយការបង្កើតទំព័រ Facebook នេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់នានា របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីក្រីក្រ ដែលកំពុងតែជួបប្រទះនូវបញ្ហាផ្លូវច្បាប់ នាពេលបច្ចុប្បន្ននេះ តាមរយៈបណ្តាញសង្គមមួយនេះ។

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ដោយមានលោកមេធាវី គី តិច ជាប្រធានក្រុម ត្រូវបានបង្កើតឡើងមិនទាន់បានមួយឆ្នាំផងនោះ បានចូលរួមការពារក្តីដល់ស្ត្រី ក្រីក្រយ៉ាងច្រើនផងដែរ ហើយចំណុចទាំងនេះ បានបង្ហាញថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតយ៉ាងល្អិតល្អន់ក្នុងកិច្ចការជួយដល់ស្ត្រី ដែលមានជីវភាពក្រីក្រ ជាពិសេសដែលមិនមានសិទ្ធិពេញលេញ ពុំមានការការពារសិទ្ធិ របស់គាត់តាមផ្លូវច្បាប់ ទាំងទណ្ឌិតដែលនៅក្នុងពន្ធនាគារ ទាំងជនត្រូវចោទដែលបានឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ទាំងនៅខាងក្រៅដែលពុំមានការទទួល ការការពារតាមផ្លូវច្បាប់ ដោយមិនគិតថ្លៃសេវា។

សូមជំរាបថា «ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន» លេខទូរស័ព្ទ HOTLINE ផ្លូវការចំនួន៣ខ្សែ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនង នៅក្នុងករណីចាំបាច់ត្រូវការជំនួយណាមួយលើបញ្ហាផ្លូវច្បាប់។ ទូរស័ព្ទ៖ 098 262 567 / 077 262 567 / 066 262 567 ។

ក្រៅពីលេខទូរស័ព្ទ Hotline ទាំង៣ខាងលើនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន មានលេខទូរស័ព្ទមេធាវីប្រចាំតាមបណ្តាខេត្តនានាទូទាំងប្រទេស (មេធាវី២នាក់ក្នុងមួយខេត្ត) ដែលបងប្អូនប្រជាពលរដ្ឋអាចចូលទៅកាន់ Facebook ផ្លូវការរបស់ក្រុមមេធាវីដែលមានអាស័យដ្ឋានដូចខាងក្រោម៖













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម