សមាជិកព្រឹទ្ធសភាអាមេរិក ស្នើឱ្យ FBI ស៊ើបអង្កេតលើកម្មវិធីកែមុខមាត់ FaceApp របស់រុស្ស៊ី

(វ៉ាស៊ីនតោន)៖ ប្រធានក្រុមភាគតិចព្រឹទ្ធសភាអាមេរិក មកពីបក្សប្រជាធិបតេយ្យ លោក Chuck Schumer បានអំពាវនាវឱ្យប៉ូលិស FBI និងគណៈកម្មាការសហព័ន្ធពាណិជ្ជកម្ម (FTC) បើកការ ស៊ើបអង្កេតមួយលើកម្មវិធីកែមុខមាត់ FaceApp របស់រុស្ស៊ី ដែលលោកផ្ទាល់អះអាងថាអាចបង្ក គ្រោះថ្នាក់ដល់សន្តិសុខជាតិ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។

លោក Chuck Schumer ធ្វើការអំពាវនាវបែបនេះនៅក្នុងលិខិតមួយផ្ញើជូន នាយក FBI លោក Christopher Wray និងប្រធាន FTC លោក Joe Simons នៅក្នុងសប្ដាហ៍នេះ។ នៅក្នុងលិខិត ដដែល លោក Schumer បានគូសបញ្ជាក់ដូច្នេះថា៖ «កម្មវីធី FaceApp ដែលអាចឱ្យ អ្នកប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន លេងកម្សាន្តជាមួយការកែមុខមាត់របស់ពួកគេ អាចនឹង បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ព្រមទាំងហានិភ័យជាច្រើនដល់ប្រជាជនអាមេរិករាប់លាននាក់ ដ្បិតកម្មវិធីមួយនេះអនុញ្ញាតឱ្យគេចូលទៅកាន់រូបថតផ្ទាល់ខ្លួន និងទិនិ្នន័យរបស់អ្នកប្រើប្រាស់ ជាអចិន្ត្រៃយ៍»។

តែទោះជាយ៉ាងនេះក្ដី មកទល់នឹងពេលនេះពុំទាន់មានភស្ដុតាងណាមួយបង្ហាញថា FaceApp ផ្ដល់ទិន្នន័យអ្នកប្រើប្រាស់ឱ្យរដ្ឋាភិបាលរុស្ស៊ីនោះទេ ហើយគេក៏មិនទាន់ដឹងពីរបៀបដែលកម្មវិធី កំពុងមានប្រជាប្រិយភាពមួយនេះ ប្រមូលទន្និន័យពីអ្នកប្រើប្រាស់នោះដែរ ខណៈក្រុមហ៊ុន FaceApp ទាត់ចោលរាល់ការចោទប្រកាន់ថាខ្លួនលក់ទន្និន័យអ្នកប្រើប្រាស់ឱ្យភាគីទីបី៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម