តួអង្គ Iron Man គ្រោង​ធ្វើការ​សម្អាត​ភពផែនដី​ឲ្យ​ស្អាត ក្នុង​រយៈពេល ១០ឆ្នាំ​ខាងមុខ ដោយ​ប្រើ​បច្ចេកវិទ្យា AI

(បរទេស)៖ មហាជនប្រហែលជាគិតហើយថា មានតែ superhero នៅក្នុងរឿង Marvel ប៉ុណ្ណោះ ដែលអាចជួយសង្រ្គោះភពផែនដីរបស់យើង ចេញពីបញ្ហាបរិស្ថាន ប៉ុន្តែនៅពេលនេះ តារាសម្ដែង Robert Downey Jr. ដែលដើរតួជា Iron Man បានកា្លយទៅជា superhero ពិតប្រាកដ ដើម្បីសង្រ្គោះភពផដែន ដោយលោកជឿថា នឹងអាចសម្អាតភពផែនដី ឲ្យស្អាត ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

ជាការពិតណាស់ប្រសិនបើមហាជន ចូលចិត្តតាមដានរឿងរបស់ Mavel ច្បាស់ជាស្គាល់ហើយពីលោក Robert Downey Jr. ដែលសម្ដែងជាតួ Tony Stark ដែលលោកបេ្ដជ្ញា អ្នកផ្ដើមគំនិត ដើម្បីជួយសង្រ្គោះពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់។ ហើយនៅពេលនេះផងដែរ Robert ហាក់ដូចជាដើរតួសម្ដែងជា Iron Man ពិតប្រាកដ។ តារាសម្ដែងរូបនេះ បានប្រកាសថា លោកនឹង បង្កើតអង្គការថ្មីមួយ នៅឆ្នាំ២០២០ ដែលមានឈ្មោះថា «The Footprint Coalition» ក្នុងគោលបំណងសម្អាតភពផែនដីទាំងមូលឲ្យស្អាតក្នុងរយៈពេល ១០ឆ្នាំ ដោយប្រើប្រាស់បច្ចេកវិទ្យាសម្បនិម្មិត ឬហៅថា AI។

តួអង្គ Robert បានធ្វើសេចក្ដីប្រកាស អំឡុងពេលលោកធ្វើថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំ Amazon Re: Mars (ការសិក្សានៃម៉ាស៊ីន ស្វ័យប្រវត្តិកម្ម រ៉ូបូត និងអវកាស) ដែលជាកិច្ចប្រជុំមួយធ្វើឡើង ដើម្បីបង្ហាញពីគុណសម្បត្តិនៃម៉ាស៊ីន និងមនុស្សយន្តរ៉ូបូត ជាពិសេសគឺបច្ចេកវិទ្យាសប្បនិម្មិត ឬហៅថាបច្ចេកវិទ្យា AI ។ តារាសម្ដែងរូបនេះ មិនបានចែករំលែកព័ត៌មានលម្អិតពីគម្រោងនេះ នៅឡើយទេ ប៉ុន្តែលោកបានបង្ហាញថា សៀវភៅ និង ខ្សែភាពយន្ត បានឆ្លុះបញ្ចាំងថា បច្ចេកវិទ្យា AI គឺពិតជាមានគ្រោះថ្នាក់ និងផ្ដល់ផលអាក្រក់ ប៉ុន្តែនោះមិនមែនជាការពិតឡើយ ផ្ទុយទៅវិញ បច្ចេកវិទ្យា AI បានផ្ដល់នូវផលប្រយោជន៍ ដល់មនុស្សយើង ប្រសិនបើយើងចេះប្រើប្រាស់វាឲ្យបានល្អ។

យ៉ាងណាមិញ នៅលើវេបសាយ The Footprint Coalition អាចផ្ដល់ឲ្យមហាជន តាមដានពីដំណើរការនៃគម្រោងនេះបាន៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម